ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម បក្ខពួកពីរនាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ
ឃាត់ខ្លួន ខណៈ ដែលបុរសរូបនេះ ធ្វើសកម្មភាពឡើងផ្ទះប្រជាពលរដ្ឋ បំណងលួចទ្រព្យ
សម្បត្តិ តែត្រូវម្ចាស់ផ្ទះឃើញទាន់ ហៅសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ នៅជិតស្ពានអាកាស
ក្បាលថ្នល់ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិត ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ
កាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៣ ។
តាមការរៀបរាប់របស់ម្ចាស់ផ្ទះ ដែលបានរាយការណ៍ ប្រាប់សមត្ថកិច្ច បានឲ្យដឹងថា
គាត់បានឃើញ ស្រមោលមនុស្សដែលដើរលើដំបូលផ្ទះ ពេលនោះ គាត់ក៏បានរាយការណ៍
ទៅសមត្ថកិច្ចមូលដ្ឋាន អំពី សកម្មភាពដែលមានមនុស្សឡើងផ្ទះ ក្នុងបំណងលួចទ្រព្យសម្បត្តិ
ខណៈដែលជនសង្ស័យបាន ឡើងដល់ បង្អូចផ្ទះ ហើយក៏ស្រែកឆោឡោ ផ្អើលដល់ប្រជាពល
រដ្ឋជិតខាង ជួយអន្តរាគមន៍ និងសមត្ថកិច្ចព័ទ្ធចាប់ បានម្នាក់ និងម្នាក់ទៀតរត់រួច ។
សូមបញ្ជាក់ថា ខណ:សមត្ថកិច្ចកំពុងតែបណ្តើរជនសង្ស័យដែលចាប់បាននោះ ក៏ត្រូវបាន
ក្រុមប្រជាពលរដ្ឋ ដែលភាគច្រើនជាយុវជន បានលួចវាយ ដាល់ ទាត់ធាក់ ម្នាក់មួយដៃមួយ
ជើង ប៉ុន្តែនៅតែមិនអស់ចិត្តពេល សមត្ថកិច្ច ចាប់ជនសង្ស័យ ដឹកតាមម៉ូតូក្នុងបំណងយក
ទៅប៉ុស្តិ៍នោះ ក៏ត្រូវយុវជនម្នាក់ បានតាមទៅដាល់ បណ្តាលឲ្យដួលម៉ូតូរបស់ នគរបាលរង
របួសថែមទៀត ហើយបន្ទាប់មក ក្រុមយុវជនដែលខឹងសម្បារ និង មានការស្អប់ខ្ពើមអំពើ
ចោរលួច ចោរប្លន់នោះ ក៏ចាប់ទាញជនសង្ស័យ ពីដៃសមត្ថកិច្ច យកវាយទាត់ធាក់ តាមចិត្ត
រហូតជនសង្ស័យសល់ដង្ហើមចង្រិត ទម្រាំសមត្ថកិច្ច បន្ថែមកម្លាំង និងយករថយន្ត មកដឹកជន
សង្ស័យ ចេញផុតពីកន្លែងកើតហេតុ ។
ក្រោយកើតហេតុ ជនសង្ស័យត្រូវសមត្ថកិច្ចយកទៅប៉ុស្តិ៍ នគរបាលចាក់អង្រែលើ ដើម្បីសួរនាំ
និងបញ្ជូន ខ្លួនទៅអធិការដ្ឋាន ខណ្ឌមានជ័យ និងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូង
រាជធានីភ្នំពេញ ផ្តន្ទា ទោសតាមច្បាប់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល