CamNews

តារា 

ឈន ច័ន្ទស្រីឡា ដៃគូ​អាន​ព័ត៌មាន​ជាមួយ លោក មាស រិទ្ធី ប្រកាស​ចូលរោងការ

ភ្នំពេញ៖ អ្នកអានព័ត៌មានដ៏ស្រស់ស្អាត និងត្រូវជាដៃគូរបស់លោក មាស រិទ្ធី អ្នកនាង ឈន ច័ន្ទស្រីឡា ហាក់មានឈ្មោះ ល្បីល្បាញឆាប់រហ័ស ជាងអ្នកអានព័ត៌មានក្នុង ស្ថានីយទូរទស្សន៍ដទៃ។ គេសង្កេតឃើញថា អ្នកនាង ឈន ច័ន្ទស្រីឡា ព្យាយាមលាក់ប្រវត្តិពិតរបស់ខ្លួន ដោយពុំព្រមបង្ហាញឲ្យ ទស្សនិកជនដឹងឡើយ ពិសេសនាងបានលាក់នៅ ប្រវត្តិស្នេហ៍របស់អ្នកនាង យ៉ាងជិតឈឹងគ្មាន អ្នកណាម្នាក់ដឹងនោះទេ។ ឈន ច័ន្ទស្រីឡា ចូលចិត្តបង្ហោះតែរូបខ្លួនឯង និងកូនប្រុសម្នាក់ប៉ុណ្ណោះ ដែលទស្សនិកជនភាគច្រើន បានយល់ថា អ្នកនាង ជាស្រ្តីមេម៉ាយ ខណៈពុំបង្ហាញ មុខមាត់ស្វាមីឲ្យ ទស្សនិកជនដឹងឡើយ ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ អ្នកនាង ឈន ច័ន្ទស្រីឡា បានប្រកាសដំណឹងរៀបការ តាមហ្វេសប៊ុក នៅក្រោយពីធីបុណ្យចូលឆ្នាំខ្មែររួចរាល់។ អ្នកនាងនឹងរៀបការ ជាមួយបុរសវ័យកណ្ដាលម្នាក់ មានរូបរាងសមសួន តែអ្វីដែលភ្ញាក់ផ្អើល គឺអ្នកនាងមិនដែលបាន ប្រាប់ទស្សនិកជនទាល់តែសោះថា អ្នកនាងជាស្ត្រីមេម៉ាយទេ ។ ទស្សនិកជនភាគច្រើន បានសម្ដែងសេចក្ដីអាណិតអាសូរ ចំពោះឈន ច័ន្ទស្រីឡា ដែលជាស្រ្តីមេម៉ាយចិញ្ចឹមកូន ម្នាក់ឯង ហើយនៅតស៊ូរៀនបរិញ្ញា រហូតបានចប់ចុងចប់ដើម ពិតជាគួរឲ្យ កោតសរសើរណាស់។ ទស្សនិកជន ជាប្រិយមិត្តក្នុងហ្វេសប៊ុក អ្នកនាង ឈន ច័ន្ទស្រីឡា បានអបអរសាទរ ដែលបានជួប ជាមួយមនុស្សត្រូវចិត្ត ។ អ្នកនាង ឈន ច័ន្ទស្រីឡា មិនត្រឹមតែលាក់ ព័ត័មានបានជិតល្អទេ សូម្បីតែអ្នកជិតស្និទ្ធ ក៏មិនដឹងរឿងនេះដែរ ។

អ្នកនាងឈន ច័ន្ទស្រីឡា មិនត្រឹមតែជា អ្នកអានព័ត៌មានប៉ុណ្ណោះទេ អ្នកនាងក៏ជាតារាស្រី មានប្រជាប្រិយភាព ក្នុងហ្វេសប៊ុកម្នាក់ដែរ ព្រោះចូលចិត្តបង្ហោះរូបភាព ជាច្រើនសន្លឹក ក្នុងពេលបង្ហោះម្ដងៗ បានបង្ហាញថា អ្នកនាងជាមនុស្សស្រីម្នាក់ ដែលពេញចិត្ត ជាមួយជីវភាពរស់នៅ របស់ខ្លួនជាខ្លាំង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news