ភ្នំពេញៈ បុរសម្នាក់ បានចូលកោសជប់ ម៉ាស្សា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៣ ពេល
កោសជប់រួចត្រឡប់ទៅដល់ផ្ទះវិញ ទើបដឹងថា បាត់លុយអស់រលីងពីហោប៉ៅ ក៏វិលត្រឡប់
មកវិញ ប៉ុន្តែ នារីម៉ាស្សា កោសជប់ទាំងនោះ បានបិទទ្វារគេចខ្លួនអស់ ហើយបុរសរូបនោះ
មកឃ្លាំមើលជារៀងរាល់ថ្ងៃ លុះដល់ថ្ងៃ ទី២០ ខែកញ្ញា ប្រទះឃើញនារីម្នាក់នៅផ្ទះខាងលើ
នោះ ក៏បបួលមិត្តភ័ក្តិមកឃាត់ខ្លួន នារីម៉ាស្សាម្នាក់នោះ ប្រគល់ឲ្យនគរបាលចោមចៅ ដើម្បី
ធ្វើការសាកសួរ ។
ពេលដែលនគរបាល ធ្វើការសាកសួរនារីរូបនោះបានបដិសេដថា ខ្លួនមិនបានធ្វើសកម្មភាព
បែបនេះទេ ប្រហែលជាថៅកែរបស់នាង ជាអ្នកប្រព្រឹត្ត ។ ហេតុការណ៍នេះកើតឡើង កាល
ពីវេលាម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់ ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលប៉ុស្តិ៍ចោមចៅ បានឲ្យដឹងថា នារីដែលហៅយកមកសាកសួរនោះ មានអាយុ១៦ឆ្នាំ
មានមុខរបរ ជានារីម៉ាស្សា និងកោសជប់ ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ និងមានស្រុក
កំណើតនៅភូមិពុទ្ធ្រា ឃុំ ព្រែក ដាស្រុកអង្គបុរី ខេត្តតាកែវ ។ ចំណែកឯជនរងគ្រោះវិញ ពុំត្រូវ
បានគេស្គាល់ឈ្មោះនោះទេ មាន អាយុប្រហែលជាជាង៤០ឆ្នាំ ។
នគរបាលបានបន្តថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ ជនរងគ្រោះបានមកកោសជប់ នៅ
កន្លែងកើត ហេតុ លុះពេលកោសជប់រួច ក៏វិលត្រឡប់ទៅផ្ទះវិញ ពេលទៅដល់ផ្ទះទើបដឹងថា
បាត់លុយអស់ពីហោប៉ៅ រលីង ដោយនៅក្នុងហោប៉ៅនោះ មានលុយចំនួន១២០០ដុល្លារ ក៏វិល
ត្រឡប់មកវិញ ក្នុងគោលបំណងសួរ នាំ ប៉ុន្តែពេលទៅដល់ ស្រាប់តែឃើញផ្ទះកោសជប់នោះ
បិទទ្វារជិត មិនឃើញនារីណាម្នាក់ ទើបដឹងថា នារីទាំងនោះលួចលុយរបស់ខ្លួន ហើយគេចខ្លួន
អស់ ទើបជនរងគ្រោះធ្វើការតាមដាន រហូតដល់ព្រឹកថ្ងៃទី ២០ ខែកញ្ញា នេះ ទើបប្រទះឃើញ
នារីម្នាក់ នៅផ្ទះខាងលើនោះ ក៏ឃាត់ខ្លួនមកប្រគល់ឲ្យនគរបាល ដើម្បី ធ្វើសាកសួរស្វែងរកជន
ដៃដល់ ។
នគរបាលបានបន្តថា បន្ទាប់ពីធ្វើការសាកសួររួចហើយ នារីខាងលើបាននិយាយថា ខ្លួនមិនបាន
ធ្វើទង្វើ បែបនេះនោះទេ គឺគេអត់ដឹងអីទាំងអស់ ហើយករណីនេះទំនងជាម្ចាស់ហាងជាអ្នកប្រព្រឹត្ត
ហើយមើល ទៅ ។ នគរបាលបន្ថែមទៀតថា នារីខាងលើនេះ គ្រាន់តែហៅយកមកសាកសួរប៉ុណ្ណោះ
ព្រោះជាអ្នកធ្វើការនៅ ក្នុងផ្ទះខាងលើនោះ ដើម្បីស្វែងរកជនដៃដែលហ៊ានលួចលុយភ្ញៀវ រហូតដល់
ទៅជាង២ពាន់ដុល្លារនោះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល