CamNews

តន្រ្តី 

វីដេអូចំរៀង Gentleman របស់ PSY ត្រូវបានគេបិទ​ មិនអោយចាក់ផ្សាយ ដោយសារកាយវិការបង្ហាញគំរូអាក្រក់

ថ្មីៗនេះប៉ុស្ត៍ទូរទស្សន៍ KBS របស់កូរ៉េខាងត្បូងដែលជាប៉ុស្ត៍មួយធំ ក្នុងចំណោមប៉ុស្ត៍ដ៏ទៃ
ទៀតនៅកូរ៉េ បានប្រកាសថាបទ Gentleman នឹងមិនត្រូវបានចាក់ផ្សាយនៅលើប៉ុស្ត៍ KBS
ឡើយ ដោយសារមូលហេតុមួយចំនួន ។



មូលហេតុពិតប្រាកដ ដែលធ្វើអោយបទ Gentleman ត្រូវបានគេបិទមិនអោយចាក់ផ្សាយ
នោះ គឺដោយសារកាយវិការ មួយចំនួនក្នុងវីដេអូ ជាគំរូអាក្រក់ដល់ទស្សនិកជន ។ ដូចជា
នៅក្នុងឈុតដំបូងបន្តិច ក្នុងវីដេអូគឺ PSY បានទាត់ចោលស្លាកកហាមចត ដែលនេះជាទង្វើ
មិនល្អឡើយ ហើយក៏អាចជះឥទ្ធិពលដល់ទស្សនិកជន ។ ផលិតកម្ម YG Entertertainment
និយាយថាពួកគេ មិនបានខ្វល់ខ្វាយពីរឿងនេះទេ ព្រោះថា  PSY  ក៏គ្មានគំរោងនឹងធ្វើការ
សំដែង និង ផ្សព្វផ្សាយច្រើននៅកូរ៉េឡើយ ព្រោះគេបានដាក់គំរោងអោយ PSY ចេញទៅ
ផ្សព្វផ្សាយបទ Gentleman នៅក្រៅប្រទេសច្រើនជាង ៕


ដោយ ​៖ លីលី
ប្រភព ៖ k14 


Tags: psy gentleman star