CamNews

តារា 

PSY តារាចម្រៀង​អាស៊ី​ដំបូង​បង្អស់​ ដែល​មាន​អ្នក​គាំទ្ររហូត​ដល់ ១០លាន​នាក់​ក្នុង YouTube

កូរ៉េ ៖ តារាចម្រៀង​កូរ៉េ​ខាងត្បូង PSY បាន​ទទួល​ Diamond Creator Award ពី​ YouTube ក្រោយ​ពេល​ដែល​លោក​មាន​អ្នក​គាំទ្ររហូត​ដល់ ១០លាន​នាក់​។

លោក PSY ដែល​មាន​ឈ្មោះ​ពេញ Park Jae-Sang គឺជា​អ្នក​និពន្ធ និងតារាចម្រៀង ដែល​ត្រូវ​បាន​ពិភព​លោក​ស្គាល់​តាមរយៈបទ “Gangnam Style” ព្រោះ​មាន​អ្នក​ចូល​មើល​ច្រើន​ជាង​ ១ ពាន់លានក្នុង​ YouTube។ វា​គឺ​ជា​បទ​ចម្រៀង​ដំបូង​គេ​ដែល​បានឈាន​ដល់​កម្រិត​នោះ ហើយ​វា​គឺ​ជា​ពេល​ដែល​លោក PSY ត្រូវ​បាន​គេ​ហៅ​ថា “King Of YouTube”។


គួរ​បញ្ជាក់​ផង​ដែរថា កន្លង​មក​ក៏​មាន​តារា​ចម្រៀង​អាមេរិក​ដូចជា Chris Brown, Rihanna, Beyonce, Nicki Minaj, និង Katy Perry ក៏​ធ្លាប់​ទទួល​ពាន Diamond Creator Award ផងដែរ៕



ប្រែ​សម្រួល ​៖ High

ប្រភព ៖ pilipinaspopcorn


Tags: PSY Seoul South korea Kpop