CamNews

ប្លែកៗ 

ហេតុអ្វីឥណ្ឌានិយាយថា "គ្មានបន្គន់អនាម័យ គឺដូចគ្មានកូនក្រមុំក្នុងផ្ទះ"

 
ឥណ្ឌា៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីពេលថ្មីនេះថា​ រដ្ឋាភិបាលឥណ្ឌា
បានចេញនូវពាក្យស្លោកមួយថា គ្នានបន្គន់អនាម័យ គឺដូចគ្នានកូនក្រមុំក្នុងផ្ទះអញ្ចឹង"
(no toilet, no bride) ។ តើពាក្យនេះ មានអត្ថន័យយ៉ាងណា?

លោក Jairam Ramesh

ស្របពេលដែល ប្រជាជននៃប្រទេសនេះ ចេះតែកើនឡើងឥតឈប់ឈ រដ្ឋាភិបាលកាន់
តែព្រួយបារម្មណ៍ទៅៗ ជាមួយសុខភាពប្រជាពលរដ្ឋ ដែលងអាចបង្ករពីភាពកង្វះអនាម័យ
ជាពិសេស គឺការខ្វះខាតបង្គន់អនាម័យតែម្ដង។



តាមការធ្វើជំរឿននាឆ្នាំ ២០១១ បានបង្ហាញថា មានគ្រួសារតែ៥០ ភាគរយប៉ុណ្ណោះ ដែល
មានបង្គន់អនាម័យខ្លួនគេផ្ទាល់។ ចំនួន ១១ភាគរយតាមបង្គន់ ឬលូផ្សេងៗ ខណៈដែលចំ
នួន ភាគរយផ្សែងទៀតត្រូវតាមវាល តាមកាល (Open-air toilet) ។

ជាមួយការរិះគន់ថា ប្រទេសឥណ្ឌាកាន់សាសនាហិណ្ឌូ ដូច្នេះមានតែចេតិយ៍បុរាណច្រើន
ជាងបង្គន់អនាម័យ របស់ប្រជាជនទៅទៀត។ ដោយឃើញការរិះគន់ធ្ងន់ៗ​បែបនេះ ទើប
លោក Jaram Ramesh រដ្ឋមន្រីក្រសួងអភិវឌ្ឍន៍ជនបទបានចេញនូវពាក្យស្លោកនេះ ដើម្បី
ជាការដាស់អារម្មណ៍ប្រជាពលរដ្ឋអោយចូលរូមសាងសង់បង្គន់អនាម័យទាំងអស់គ្នា៕


ដោយ៖ នារី
ប្រភព៖ dailymail

 

 

 


Tags: Unbelievable Strange no toilet no bride Indai