ក្រចេះ ៖ រថយន្ដដឹកទំនិញធុនធំ ព្រោះ តែមិនគោរពសិទ្ធិអាទិភាពបើកឆ្លងកាត់ស្ពាន បានបើកទៅបុករថយន្ដបាឡែនមួយគ្រឿង ដែលកំពុងធ្វើដំណើរបានពាក់កណ្ដាលស្ពានតេ ក្រុងក្រចេះ ខេត្ដក្រចេះ បណ្ដាលឱ្យរងការខូចខាតផ្នែកខាងមុខ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៥នេះ ។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបាន ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឱ្យនរណាម្នាក់រងគ្រោះថ្នាក់នោះឡើយ ពោលគ្រាន់តែធ្វើឱ្យរថយន្ដទាំងសងខាងរងការខូចខាតប៉ុណ្ណោះ ។
សេចក្ដីរាយការណ៍បន្ដថា មុនពេលកើត ហេតុមានរថយន្ដកាមរី បាឡែន ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2W-2180 បានធ្វើដំណើរឆ្លងកាត់ស្ពានតេ បានពាក់កណ្ដាលស្ពានទៅហើយនោះ ស្រាប់តែអ្នកបើករថយន្ដដឹកទំនិញធុនធំ ដែលមកពីខាងមុខ មិនព្រមឈប់ឱ្យរថយន្ដបាឡែនធ្វើដំណើរឱ្យផុតនោះឡើយ ពោលបានបន្ដបុករុលមកលើ ស្ពានដែរ ក៏បុកពេញមួយទំហឹង បណ្ដាលឱ្យរងការខូចខាតតែម្ដងទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅ ដោះស្រាយភ្លាមៗ រវាងអ្នកបើករថយន្ដទាំងពីរ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល