ភ្នំពេញ៖ ពាក្យថានារីខ្មែរ ស្រី្តខ្មែរ គឺបានបង្ហាញយ៉ាងច្បាស់ណាស់ថា ជាអ្នកគោរពប្រណិបតន៍យ៉ាងសមសួន នូវវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផងរបស់ខ្មែរ ។ ស្រី្តខ្មែរ ឬនារីខ្មែរ ត្រូវបានគេឲ្យតម្លៃជាសកល មិនថាតែក្នុងសង្គម រស់បច្ចុប្បន្ននេះទេ ពោលគឺតាំងពីយូរលង់ណាស់មកហើយ។ ប៉ុន្តែមកដល់សម័យបច្ចេកវិទ្យា ដ៏ជឿនលឿននេះ មានស្រ្តីខ្មែរមួយចំនួន បានប្រព្រឹត្តនូវឥរិយាបទ មិនសមរម្យ ប្រាសចាកពីប្រពៃណី និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់តម្លៃនារីខ្មែរ ដែលគេចេះគោរពបានល្អ។
ជាក់ស្ដែងថ្មីៗនេះ នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមយក្ស ហ្វេសប៊ុក បានបង្កជាភាពភ្ញាក់ផ្អើលមួយ ខណៈដែលនារីខ្មែរមានសម្រស់ដ៏ស្រស់ផូរផង់ម្នាក់ បានថតរូបរបស់ខ្លួន ជាវីដេអូខ្លី មានរយៈពេលជិត១នាទី បង្ហាញពីភាពត្រេកត្រអាល យកដៃច្របាច់ដោះរបស់ខ្លួន និងបង្ហាញស្នាមសាក់ មើលទៅហួសនឹងនិយាយ។
ក្នុងឃ្លីបវីដេអូ ដែលបានចែកចាយបន្ត ពីមួយទៅមួយនេះ ត្រូវបានអ្នកនិយមលេងបណ្ដាញ សង្គមហ្វេសប៊ុក សម្ដែងការហួសចិត្តជាខ្លាំង និងបានរិះគន់ថា នាងមិនមែនជានារីខ្មែរទេ ព្រោះទង្វើបែបនេះ បានបន្ទាបបន្ថោកតម្លៃស្ដ្រីខ្មែរ ខូចកិត្តិយសគ្រួសារ រហូតអ្នកខ្លះសួរតម្លៃខ្លួន ពិតជាហួសហេតុ រកអ្វីនិយាយមិនត្រូវ ហើយគេក៏មិនដឹងថា នារីម្នាក់នេះមានឈ្មោះអ្វី និងរស់នៅទីណាដែរ គ្រាន់តែដឹងថា នាងនិយាយភាសាខ្មែរ បានច្បាស់ល្អណាស់៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល