មនុស្សជាច្រើនបានអះអាងថា តារាចម្រៀងម្ចាស់បទ “Where Have You Been” ដើមកំណើត
Barbados អាចនឹងស្រុះស្រួលគ្នាឡើងវិញជាមួយ Chris Brown នៅពេលណាមួយ។
មិត្ដជិតស្និទ្ធម្នាក់របស់ Rihanna ថ្លែងថា ៖ “Rihanna នៅតែមិនទាន់ត្រៀមខ្លួននៅឡើង ក្នុងការ
ជួបជុំឡើងវិញជាមួយ Chris ព្រោះថា នាងចង់ទទួលសេចក្ដីសុខនៃការរស់នៅតែឯង។ នាងក៏
ចូលចិត្ដ ចាប់ត្រីដៃពីរ ដោយកំពុងមានទំនាក់ទំនងជាមួយ Drake ប៉ុន្ដែក៏នៅតែបញ្ចេញសម្លេង
ទៅរក Chris”។
សាធារណជន បច្ចុប្បន្ន នៅតែបានឮពាក្យចចាមអារ៉ាមថា Rihanna និង Chris Brown មិនអាច
ផ្ដាច់ស្នេហ៍ពីគ្នាបាននោះទេ ពេលនេះ។ ពួកគេយល់ថា Rihanna តែងតែជាម្ចាស់កូនអ៊ុក ហើយ
Chris Brown គ្រាន់តែជាកូនអ៊ុករបស់នាងតែប៉ុណ្ណោះ។
ប្រភពមួយបាននិយាយថា ៖ “Chris ចូលចិត្ដ Karreuche ប៉ុន្ដែគាត់ស្រឡាញ់តែ Rihanna ហើយ
Karreuche ក៏បានដឹងពីប្រការនេះ”។
ថ្មីៗនេះ Chris Brown(អតីតសង្សាររបស់ Rihanna) និង Drake (សង្សារបច្ចុប្បន្នរបស់ Rihanna)
ធ្លាប់បានផ្ទុះហិង្សាដាក់គ្នា នៅក្នុងបារមួយនៅក្រុង New York។ ក្នុងហេតុការណ៍នោះ មនុស្សជា
ច្រើនត្រូវរងរបួស ក្នុងនោះ Chris ក៏ត្រូវបានសត្រូវស្នេហារបស់ខ្លួន កាប់ត្រូវចង្កាផងដែរ។ មនុស្ស
ជាច្រើនដែលមានវត្តមាននៅក្នុងហេតុការណ៍នោះ បាននិយាយថា បញ្ហានេះកើតឡើងដោយសារ
Rihanna។
គេបានដឹងថា Drake បានសរសេរពីការ “ឡើងគ្រែ” ជាមួយ Rihanna និងផ្ញើទៅកាន់ Chris ហើយ
ប្រការនេះ បានធ្វើអោយ Chris ខឹងយ៉ាងខ្លាំង ក្រោយមកក៏មានអំពើហិង្សាកើតឡើង៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing