CamNews

តារា 

តារា Kpop ដែលកែភេទ Harisu ត្រលប់មកវិញជាមួយនឹង អាល់ប៊ុមថ្មី

លោកអ្នកក្រលេកមកមើលរូបភាពខាងក្រោមនេះបន្តិចទៅមើល ខាងក្រោមនេះគឺជារូបភាពតារា
ស្រីកូរ៉េដ៏ស្រស់ស្អាត។ ក៏ប៉ុន្តែប្រសិនបើលោកអ្នកមើលអោយបានច្បាស់ហើយរំលឹកកាលពី ៥
ឆ្នាំមុននោះលោកអ្នកនឹងបានស្គាល់យ៉ាងច្បាស់ថាខាងក្រោមនេះគឺជារូបភាពរបស់ Harisu។

Harisu គឺជាតារាចម្រៀងកែភេទទី ១ ក្នុងប្រវត្តិសាស្រ្ត Kpop ហើយបានបាត់មុខចេញពីសិល្បះយូរ
ណាស់ហើយប្រមាណជាង ៥ ឆ្នាំ។ ហើយកាលពីពេលថ្មីនេះតារាចម្រៀងនារីដោយការកែភេទរូប
នេះបានបញ្ជាក់អោយដឹងថានាថ្ងៃទី ៩ ខែកក្កដានេះអាល់ប៊ុមថ្មីរបស់នាងនឹងមានចេញលក់ហើយ
អាល់ប៊ុមថ្មីនេះនឹងមានចំណងជើងថា Girl Shopping ដែលជាអាល់ប៊ុមដើម្បីអបអរកាក្លាយជានារី
គំរប់ ១១ ឆ្នាំរបស់គេ។ អាល់ប៊ុមថ្មីនេះនឹងមានរួមបញ្ជូលជាមួយនឹងបទថ្មីចំនួន ៣ បទជាមួយនឹងបទ
ចម្រៀងចាស់ដែលទទួលបានការកែសាច់ភ្លេងឡើងវិញ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Allkpop 


Tags: harisu kpop