ពុទ្ធសាសនិករាប់សិបលាននាក់ នៅកម្ពុជា ចិន ថៃ វៀតណាម ភូមា កូរ៉េខាងត្បូង ជាដើម នាំគ្នា
ប្រារព្ធពិធីបុណ្យវិសាខបូជា ជាថ្ងៃប្រសូតរបស់ព្រះពុទ្ធ។
នៅទីសាធារណៈ ក្នុងប្រទេស ស្រីលង្កា គេឃើញមានប្រារព្ធកម្មវិធីជាច្រើន ក្នុងក្របខណ្ឌ បុណ្យ
វិសាខបូជា។ ក្នុងឱកាសនេះ ប្រជាជននាំគ្នាសូត្រធម៌ និងបួងសួង កាន់សីល ធ្វើបុណ្យ ដាក់ទាន
និងជួយដល់មនុស្សចាស់ និងក្មេងៗ។
យោងតាមគម្ពីរពុទ្ធសាសនា រាជបុត្រមួយអង្គរបស់ឥណ្ឌា បានប្រសូតឡើង កាលពីឆ្នាំ ៦២៤ មុន
គ្រិស្ដសករាជ។ ពេលព្រះជនជាង ៣០វស្សា រាជបុត្រអង្គនេះ បានពិចារណាដល់ការជួយសង្គ្រោះ
មនុស្ស លោក។ ព្រះអង្គបានសាងព្រះផ្នួស ត្រាស់ដឹង និងក្លាយជាព្រះពុទ្ធ។
ពុទ្ធសាសនិក តៃវ៉ាន់ រាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នា កាលពីថ្ងៃទី ១១ឧសភា នៅក្រុង តៃប៉ិះ ដើម្បី
ទទួលអំណរថ្ងៃបុណ្យវិសាខបូជា។
ក្រុមពុទ្ធសាសនិក ស្លៀកពាក់យ៉ាងសមរម្យ ឈរត្រង់ជួរ ក្នុងពេលប្រារព្ធពិធីបុណ្យ។ វិសាខបូជា
គឺជាពិធីបុណ្យអន្ដរជាតិមួយ ហើយក៏ជាពិធីបុណ្យធំបំផុត នៅក្នុងបណ្ដាប្រទេស ដែលកាន់ព្រះពុទ្ធ
សាសនា ដូចជា កម្ពុជា ថៃ ចិន ស្រីលង្កា ភូមា ម៉ាឡេ សិង្ហបុរី វៀតណាម ។ល។
ពុទ្ធសាសនិក ក្នុងពិធីបុណ្យវិសាខបូជា នៅកោះតៃវ៉ាន់។
កូនចៅ លើកតែ ម្លូស្លា ជូនពុកម្ដាយ ដើម្បីសម្ដែងការដឹងគុណ។
ពុទ្ធសាសនិក ជួបជុំគ្នា ក្នុងវិហារ Kong Meng San Phor Kark See នៅសិង្ហបុរី កាលពីថ្ងៃទី
១២ ឧសភា។
ពិធីបុណ្យនេះ ត្រូវបានគេធ្វើឡើង គ្រប់កន្លែង នៅសិង្ហបុរី
វត្ត Yufo ក្នុងក្រុង សៀងហៃ ប្រទេសចិន
ក្នុងវត្ត Than Hsiang នៅ Penang ប្រទេស ម៉ាឡេស៊ី
ក្នុងវត្ត Jogyesa ក្រុង Seoul ប្រទេសកូរ៉េខាងត្បូង
កូរ៉េខាងត្បូង ក៏បានឆ្លៀតឱកាសនេះ ដើម្បីរំលឹកវិញ្ញាណក្ខន្ធ ជនរងគ្រោះ ក្នុងករណីលិច
សាឡាង Sewol ...
និងករណីគ្រោះថ្នាក់ផ្សេងៗ នៅ កូរ៉េខាងត្បូង
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Reuter/Malay Mail/AFP