CamNews

តារា 

លន់ ដាណេ ល្បីថា ឧស្សាហ៍ទៅ​កាស៊ីណូញឺកញាប់

ភ្នំពេញ៖ កន្លងទៅតារាកំប្លែងសិចស៊ីសាច់សរខ្ចី លន់ ដាណេ ធ្លាប់បានបរាជ័យមុខរបររកស៊ី និងបរាជ័យស្នេហាជាមួយប្រុសស្នេហ៍ម្តងរួចមកហើយ ដោយសារតែប្រុសស្នេហ៍របស់នាង បានដោះដៃចេញហើយលួចទៅមានស្រីថ្មី ទុកឲ្យនាងនៅក្រៀមក្រំខូចចិត្ត តែម្នាក់ឯង ។

តែបើទោះបីជាបរាជ័យជំនួញរកស៊ីក្តី ក៏តារាកំប្លែងដើមទ្រូងទ្រលុកទ្រលន់សាច់សខ្ចីរូបនេះ
មិនរាថយឡើយ ថែមទាំងប្រកាសក្តែងៗថា នាងចង់បើកកន្លែងរកស៊ីថ្មីមួយទៀត ដោយ
ចំណាយទន់រាប់ម៉ឺនដុល្លារទៀតផង ។ តែមកដល់ពេលនេះការប្រកាសក្តែងៗរបស់នាងថា ចំណាយទុនរាប់ម៉ឺនដុល្លារបើកជំនួញថ្មីនោះ គេពុំទាន់ឃើញមានពន្លឺ និងសញ្ញានៅឡើយ
នោះទេ ។

ដោយឡែក ថ្មីៗតារាកំប្លែងរូបស្រស់សម្បូរមន្តស្នេហ៍ លន់ ដាណេ ត្រូវបានប្រភពច្បាស់ការ-
ណ៍ មួយទម្លាយប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា តារាចម្រៀង និងជាតារាកំប្លែង
ស្រស់សោភាល្បីឈ្មោះរូបនេះ ឧស្សាហ៍ចេញចូលកាស៊ីណូ ស្ទើរតែរាល់ថ្ងៃ ។

ប្រភពច្បាស់ការណ៍ខាងលើ បានឲ្យដឹងទៀតថា នាង លន់ ដាណេ ចេញចូលកាស៊ីណូ ញឹក
ញាប់ គាប់ជូនពេលខ្លះ គេបានឃើញនាង ចូលកាស៊ីណូទាំងពីព្រឹក រហូតដល់ពេលទៀបភ្លឺ ទើបនាងចេញជិះរថយន្តរបស់នាងចេញទៅវិញ ។ ជួនពេលខ្លះ នាងក៏ស្នាក់នៅ ទីនោះផង
ដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះ គេហទំព័រ LookingTODAY មិនអាចធ្វើការទាក់ទងសុំការស្រាយបំភ្លឺពី
លន់ ដាណេ ជុំវិញការលេចឮនេះបានទេ ដោយសារលេខទូរស័ព្ទរបស់នាង ដែលធ្លាប់ប្រើ
មិនអាចទាក់ទងបាន ។ ទោះយ៉ាងណាគេហទំព័រ LookingTODAY រងចាំទទួលស្វាគមន៍ជានិច្ច
ចំពោះការចេញមុខបកស្រាយរបស់ លន់ ដាណេ ដើម្បីឲ្យមហាជនអស់ការសង្ស័យ ៕

Looking Today

Looking Today

Looking Today

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment lun dane