ភ្នំពេញ ៖ វាជារឿងដ៏គួរឱ្យរន្ធត់ និងនឹក ស្មានមិនដល់មួយ ដោយសារតែស្ដ្រីម្នាក់ដាច់ចិត្ដ យក
កាំបិតចុងស្រួចចាក់ចំពោះខាង ស្ដាំរបស់ខ្លួន ទាំងខ្លួនមានផ្ទៃពោះ ៥ខែ ព្រោះតែមានជម្លោះជា
មួយប្ដីរឿងប្រចណ្ឌ បណ្ដាលឱ្យរងរបួសធ្ងន់ត្រូវបងប្អូនដឹកបញ្ជូនភ្លាមៗ ទៅកាន់មន្ទីរពេទ្យកាល់
ម៉ែត ដើម្បីជួយ សង្គ្រោះ ប៉ុន្ដែ លទ្ធផលស្ដ្រីជាម្ដាយបានរួច ពីសេចក្ដីស្លាប់ ខណៈដែលកូននៅ
ក្នុងផ្ទៃបានបាត់បង់ជីវិត ក្រោយពេលការ វះកាត់របស់ក្រុមគ្រូពេទ្យ ។
ការចាក់ពោះខ្លួនឯង ជាប់កាំបិតព្រោះ តែរឿងប្រចណ្ឌប្ដីខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើល
ដល់ប្រជា ពលរដ្ឋនៅក្បែរខាងកាលពីវេលាម៉ោង ៦និង១០នាទីព្រឹក ព្រលឹម ថ្ងៃទី២៦ ខែសីហា
ឆ្នាំ២០១៣ នេះ ស្ថិតនៅផ្ទះលេខ ១៧ ផ្លូវលេខ ១៥៦ ភូមិ៦ សង្កាត់វាលវង់ ខណ្ឌ ៧មករា ។
អធិការនគរបាល ខណ្ឌ ៧មករា លោក យិន សាន បានថ្លែងថា ករណីខាងលើនេះ ផ្ដើមចេញ
ដោយសារ តែស្ដ្រីរងគ្រោះរូបនេះ ប្រចណ្ឌប្ដីរបស់ខ្លួន ហើយយកកាំបិតចុង ស្រួចចាក់ខ្លួនឯង
ត្រូវសាច់ញាតិនិងប្រជាពលរដ្ឋនៅក្បែរ ជួយដឹកភ្លាមៗទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។
បើតាមលោក យិន សាន ពីរនាក់ប្ដី- ប្រពន្ធ កើតមានជម្លោះនៅព្រឹកព្រលឹមថ្ងៃ ទី២៦ ខែសីហា
ឆ្នាំ២០១៣ នេះ ហើយក៏ កើតមានករណីនេះតែម្ដងទៅ ដែលនឹកស្មាន មិនដល់ចំពោះការធ្វើ
សកម្មភាពបែបនេះ របស់ ស្ដ្រីជាភរិយា ។
យោងតាមប្រភពព័ត៌មាន ពីសាច់ញាតិ ស្ដ្រីរងគ្រោះឱ្យដឹងថាស្ដ្រីរូបនេះឈ្មោះ ផន ស៊ីផានថា
អាយុ ២៨ឆ្នាំ រីឯប្ដីឈ្មោះ ហោ លាង អាយុ ២៩ឆ្នាំ មុខរបរ ជាជាង ជួសជុលរថយន្ដ ។
យោងតាមប្រភពព័ត៌មានពីសាច់ញាតិ ស្ដ្រីរងគ្រោះបានលួចបង្ហើបថា ស្ដ្រីរូបនេះ មានជំងឺឆ្កួត
ជ្រូកផងដែរ ហើយនៅពេលខ្លះ តែងតែធ្វើរឿងរ៉ាវ នឹកស្មានមិនដល់ ហើយ នៅពេលនេះ បែរ
ជាយកកាំបិតចុងស្រួច ចាក់ចំពោះខ្លួនឯងយ៉ាងដូច្នេះ។ យ៉ាងណាក៏ ដោយ ប្រភពព័ត៌មានពី
គ្រូពេទ្យកាល់ម៉ែត បានឱ្យដឹងថាក្រោយពីធ្វើការវះកាត់ស្ដ្រីរូបនេះបានរួចពីសេចក្ដីស្លាប់ ប៉ុន្ដែ
កូននៅក្នុង ផ្ទៃបានស្លាប់បាត់ទៅហើយ ហើយនេះជា កូនទី២ នៅក្នុងគ្រួសារ ប៉ុន្ដែ មិនទាន់
បាន ឃើញពន្លឺថ្ងៃផង ក៏ស្លាប់ទៅវិញក្នុងផ្ទៃ ម្ដាយ។ បច្ចុប្បន្នស្ដ្រីរងគ្រោះរូបនេះស្ថិត ក្រោម
ការសង្គ្រោះបន្ដរបស់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យកាល់ម៉ែត ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល