CamNews

កំសាន្ត 

ប៉ុស្ត៍ហង្សមាស HDTV ទទួលបានសិទ្ធផ្តាច់មុខលើកម្មវិធី Cambodian Idol និង Cambodia's Got Talents

ទស្សនិកជន ច្បាស់ជាធ្លាប់បានទស្សនា និងស្គាល់រួចមកហើយ ជាមួយនិងកម្មវិធីប្រឡងចំរៀង
ដ៏ល្បីរបស់អាមេរិចគឺ American Idol ជាមួយនិងកម្មវិធីប្រលងបញ្ចេញស្នាដៃពិត American's Got
Talent ជាដើម ។ កម្មវិធីទាំង ២ នេះពិតជាល្បីខ្លាំងណាស់ទូទាំងពិភពលោក ហើយទស្សនិកជន
ច្បាស់ជាធ្លាប់ប៉ងគិតស្រមៃចង់បាន កម្មវិធីនោះមានកម្ពុជាដែរ ។



ឥលូវនេះក្តីស្រមៃរបស់ ទស្សនិកជនក្លាយជាការពិតហើយ បើយោងតាមគេហទំព័រ Fremantle
Media ដែលជាក្រុមហ៊ុនផលិតកម្មវិធីធំៗ ២ ខាងលើនោះបានប្រកាសថា ខ្លួនបានលក់និងផ្តល់
សិទ្ធិក្នុងការផលិតកម្មវិធី ទាំងនោះទៅកាន់ បណ្តាប្រទេសជាច្រើនក្នុងអាស៊ី ដែលក្នុងនោះក៏រាប់
មានកម្ពុជាយើងផងដែរ ។ ទស្សនិកជនអានត្រូវហើយ វាមិនមែនជាការយល់សប្តិទៀតឡើយ
ព្រោះប៉ុស្ត៍ទូរទស្សន៍ ហង្សមាស HDTV របស់ផលិតកម្មហង្សមាស បានទទួលសិទ្ធិផ្តាច់មុខលើ
កម្មវិធីទាំង ២ នោះហើយដែលឈ្មោះថា Cambodian Idol និង Cambodian's Got Talent ។ កម្ម
វិធីទាំង ២ នេះនឹងត្រូវចាប់ផ្តើមតំណើរការផលិតនិងថត នៅឆ្នាំក្រោយនេះ ដែលយើងមិនទាន់
ដឹងថាចាប់ផ្តើមក្នុងខែណានៅឡើយនោះទេ ។



ទស្សនិកជនជាច្រើន បានបញ្ចេញអារម្មណ៍សប្បាយរីករាយជាខ្លាំង ក្រោយពីបានដឹងដំណឹងមួយ
នេះ ហើយទស្សនិកជនខ្លះបាននិយាយចែកចាយគ្នាតាម Facebook ថា ៖ ទីបំផុតខ្មែរយើង មាន
កម្មវិធីល្បី ដែលមានគុណភាពខ្ពស់នឹងគេហើយ ។ ជាមួយនិងកម្មវិធី Cambodian Idol គេសង្ឃឹម
ថា នឹងអាចស្វែងរក តារាចំរៀងដែលមានសមត្ថភាពពិតប្រាកដ អោយលេចមុខក្នុងវិស័យចំរៀង
ហើយក៏ជួយកែប្រែ ទំលាប់ចំលងបទចំរៀងពីបរទេសផងដែរ ៕


ដោយ ៖ លីលី
ប្រភព ៖ fremantlemedia 


Tags: khmer star star singer cambodia entertainment cambodian idol cambodian's got talent