CamNews

តារា 

ប្រវត្តិរូបសង្ខេប របស់ម្ចាស់បទ Gangnam Style

Psy ល្បីណាស់ជាមួយនឹងបទចម្រៀង GangNam Style របស់គេដែលបណ្ដាលអោយមានការ
រំជើបរំជួលជាខ្លាំងទូទាំងពិភពសិល្បះទូទៅ តែលោកអ្នកដែលចង់ដឹងពីប្រវត្តិរបស់តារាចម្រៀង
ម្នាក់នេះដែរឬទេ? ថ្ងៃនេះ Camnews សូមសង្ខេបប្រវត្តិរបស់តារារូបនេះជូនលោកអ្នកមិត្តអ្នក
អានទាំងអស់គ្នា។

ឈ្មោះពិតរបស់ Psy គឺ Park Jae-sang ដែលត្រូវបានគេស្គាល់ថាជា តារាចម្រៀង Rap ផង
ជាអ្នកតែងនិពន្ធបទចម្រៀង និងបទភ្លេងផង ជាអ្នករាំ និងគ្រូបង្រៀនរាំផង ហើយថែមទាំងជា
អ្នកដឹកនាំការសម្ដែងម្នាក់ផងដែរ។ តារារូបនេះបើគិតមកដល់ឆ្នាំ ២០១២ នេះគឹមានអាយុ ៣៥
ឆ្នាំហើយ ដែលគេបានកើតនៅថ្ងៃទី ៣១ ធ្នូ ឆ្នាំ ១៩៧៧ នៅសង្កាត់ GangNam ទីក្រុង Seoul
សាធារណរដ្ឋកូរ៉េ។

Psy និង HyunA

Park Jae-Sang មានប្រវត្តិសិក្សារៀនសូត្របានខ្ពង់ខ្ពស់ ដែលធ្លាប់បានសិក្សា ថា្នក់បឋមសិក្សា
និងអនុវិទ្យាល័នៅសាលា Banpo សិក្សាបញ្ចប់ថ្នាក់វិទ្យាល័យនៅសាលា Sehwa ហើយបាន
ទៅបន្តការសិក្សាថ្នាក់ឧត្តមនៅសាលវិទ្យាល័យ Boston University និង Berklee College of
Music ទៀតផង ដែលសរុបមក តារារូបនេះពិតជាសាកសមជាអ្នកមានចំណេះដឹងពិតប្រាកដ
មែន។

ចំពោះជីវិតឯកជនវិញតារារូបនេះបានរៀបការជាមួយមិត្តស្រីរបស់ខ្លួនគឺ Yoo Hye Yeon ក្រោយ
ពេលស្រលាញ់គ្នាបានជាង ៦ ខែដែលពួកគេបានរៀបការនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០០៦ ដែលមក
ដល់ពេលនេះគេទាំង ២ មានកូនស្រី ២ នាក់ជាកូនភ្លោះ។

Psy និង ភរិយា ដែលរៀបការកាលពីឆ្នាំ ២០០៦ ក្នុងវ័យ ២៩ ឆ្នាំ

អាជីពរបស់គេជាអ្នកចម្រៀងត្រូវបានរះឡើងក្នុងខែមករា ឆ្នាំ ២០០១ ជាលើកទី ១ ដែលគេបាន
ចេញផ្សាយអាល់ប៊ុមដំបូងរបស់គេ ប៉ុន្តែពេលនោះគឺមិនទាន់មានផលិតកម្មនោះទេ គឺផលិតលក់
ជាលក្ខណៈបុគ្គលឯកជន រហូតដល់ឆ្នាំ ២០១០ ទើបតារារូបនេះមានមុខនៅ YG Entertainment
ជាផលិតកម្មធំមួយ ក្នុងចំណោមផលិតកម្មធំៗទាំង ៣ របស់ កូរ៉េ។ Psy អវត្ថមានពីសិល្បះចំនួន
ជាង ២ ឆ្នាំក្នុងអំឡុង ២០០៣ ដល់ ២០០៥ ដោយសារគេជាប់រវល់បំពេញកាតព្វកិច្ចយោធា តែ
ទោះជាយ៉ាងណា គេក៏នៅតែមិនដាច់អាល័យពីសិល្បះដែល ហើយមកដល់ពេលនេះ Psy បាន
ចេញផ្សាយអាលប៊ុមចម្រៀងសរុបគឺ ៦ អាល់ប៊ុមមកហើយ។

អាលប៊ុមទាំង ៦ របស់ Psy មានដូចជា៖
- PSY from the PSYcho World! (2001)
Sa 2/Adult only (2002)
3 PSY (2002)
Sa Jib (Sa House) (2006)
- PSY Five (2010)
PSY's Best 6th Part 1 (2012)

បទចម្រៀងដែលល្បីបំផុតរបស់ Psy គឺ GangNam Style ដែលទទួលបានប្រជាប្រិយភាពទូ
ទាំងពិភពលោក ដែលបទចម្រៀងនេះត្រូវបានចេញផ្សាយក្នុងអាល់ប៊ុមទី ៦ របស់គេកាលពី
ថ្ងៃទី ២៥ កក្កដា ឆ្នាំ ២០១២ ហើយទទួលបានការចួលទស្សនាលើ Youtube ច្រើនជាង ៣៣០
លានដង និងទទួលបានការចុច Like ច្រើនជាង ៣.២ លានសម្លេង បើគិតមកដល់ថ្ងៃទី ១ តុលា
នេះ ហើយបានបំបែកឯកទ្តកម្មពិភពលោកជាបទចម្រៀងមានអ្នកមើលលើ Youtube ច្រើនជាង
គេបំផុតក្នុងរយៈពេលកំណត់ ៣ ខែ និងជាវីដេអូដែលមានការចុច Like គាំទ្រច្រើនជាគេបំផុត
លើ Youtube ខណៈដែលបទចម្រៀង Baby របស់ Justin Bieber នៅគ្រងពានជាបទចម្រៀង
ដែលមានគេស្អប់ច្រើនជាងគេបំផុតលើ Youtube។

អាជីពជាអ្នកចម្រៀងរបស់គេក៏ទទួលបានពានរង្វាន់ជាច្រើនផងដែរ ដែលចាប់ផ្ដើមទទួលពាន
លើកទី ១ ចាប់ពីឆ្នាំ ២០០២ មក ហើយចំពោះបទចម្រៀង GangNam Style ក្នុងឆ្នាំ ២០១២ នេះ
ក៏បានដាក់ចួលរួមប្រគួតជា Best Video ក្នុងកម្មវិធី MTV EMA ផងដែរ៕

ដោយ៖ ម៉ូកា 


Tags: psy kpop