CamNews

តារា 

គង់ ចាន់រដ្ឋា កំពុងលែងល្បែងស្នេហា ជាមួយប្រុសខ្មែរ នៅកាណាដា

ភ្នំពេញ៖ តារាចម្រៀង និងសម្តែង ដែលល្បីខាងការលេងស្ទីល ម៉ូដសម្លៀកបំពាក់ កញ្ញា គង់ ចាន់
រដ្ឋា ត្រូវបានមហាជន ទូរទៅបានស្គាល់ និងដឹងស្ទើគ្រប់គ្នាថា នាងជាតារាចម្រៀង កំពុងតែទទួល
បានការគាំទ្រ ពីសំណាក់ទស្សនិកជនជាច្រើន តាមរយៈការបញ្ចេញនូវទឹកដមសម្លេង នៃការច្រៀង
របស់នាង។

ជាការកត់សម្គាល់ បើទោះបីជាសាច់រឿងចាស់ទាំងនោះ វាបានរសាត់ឃ្លាតចាកឆ្ងាយ ចេញពីជីវិត
របស់តារាចម្រៀង គង់ ចាន់រដ្ឋា ក៏ពិតមែន តែស្រមោលនៃសាច់រឿងថ្មី តែងតាមមកលងបន្លាចលើ
រូបនាង មិនចប់នោះឡើយ ខណៈថ្មីៗនេះ ទើបលេចធ្លាយព័ត៌មានថា នាងកំពុងសាងជីវិតស្នេហ៍ថ្មី
ជាមួយបុរសវ័យក្មេងម្នាក់ ដែលអាចនឹងឈានដល់ ជីវិតអាពាហ៍ពិពាហ៍ ក្នុងពេលដ៏ខ្លីខាងមុខនេះ
ទៀតផង។

បើតាមប្រភពព័ត៌មាន បានឱ្យដឹងថា តារាចម្រៀង គង់ ចាន់រដ្ឋា ពេលនេះកំពុងតែចាប់ផ្តើមសាង
ជីវិតស្នេហ៍ថ្មីទីពីរ ជាមួយបុរសម្នាក់ ជាអ្នកបម្រើការងារឯកជន នៅក្នុងស្រុក។ មិនត្រឹមតែប៉ុណ្ណោះ
គេក៏បានលើកឡើងទៀតថា នាងក៏មានគម្រោងនឹងរៀបចំចូលរោងជ័យ ក្នុងពេលឆាប់ៗខាងមុខ
នេះ។

ជុំវិញដំណឹងលេចឮខាងលើនេះ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣នេះតារាសម្តែង និង ចម្រៀង
វ័យ ២៥ ឆ្នាំកញ្ញា គង់ ចាន់រដ្ឋា បាននិយាយប្រាប់គេហទំព័រ LookingTODAY ឱ្យដឹង ទូរស័ព្ទថា នាង
ពិតជាកំពុងមានទំនា ក់ទំនងស្នេហាថ្មី ជាមួយបុរសម្នាក់នោះមែន។ ប៉ុន្តែនាង សុំបដិសេធចំពោះ
ព័ត៌មាន ដែលបានចុះផ្សាយថា នាងសម្រេច ចិត្តចូលរោងការឆាប់ៗ នេះ ។

ស្រីស្រស់ខ្មែរអង្គរ គង់ ចាន់រដ្ឋា បាននិយាយបន្តថា "បើសិនជាអាច ខ្ញុំនឹងចូលរោងការ ជាមួយគាត់
ស្របតាមប្រពៃណី។ ប៉ុន្តែមិនទាន់កំណត់ថា ពេលណា ? ថ្ងៃណានោះទេ?.... ចាំគិត មើលបន្តិច
ទៀតសិន.."។

រដ្ឋា បានបញ្ជាប់ប្រាប់ថា នាងនិងបុរសម្នាក់នេះ គឺបានស្គាល់គ្នាតាមបណ្តាញទំនាក់ទំនងសង្គម
Facebook ជាង១ឆ្នាំមកហើយ គ្រាន់តែទើបដាក់ចិត្តស្រឡាញ់គ្នាក្នុងរយៈពេលថ្មីៗនេះតែប៉ុណ្ណោះ។
ម្យ៉ាងទៀត នាងក៏ចង់បញ្ជាក់ឱ្យច្បាស់ទៀតថា បុរសម្នាក់នោះ ពុំមែនរស់នៅក្នុងស្រុកខ្មែរ ដូចគេ
និយាយនោះទេ គឺគាត់(គូស្នេហ៍) ជាអាណិកជនខ្មែរ រស់នៅប្រទេស កាណាដា និង មានអាយុទើប
តែ២៦ ឆ្នាំ។

ជាមួយគ្នានេះ កញ្ញា គង់ ចាន់រដ្ឋា ក៏បាននិយាយប្រាប់ថា បុរសជាគូស្នេហ៍ថ្មី នៅក្រៅស្រុកម្នាក់ នោះ
មានគម្រោងនឹងចូលស្តីដណ្តឹងនាង ដល់ចាស់ទុំឆាប់ៗខាងមុខនេះ ព្រោះបានស្គាល់ចិត្តគ្នា ច្បាស់
លាស់អស់ហើយ។ ដូច្នេះមិនមានអ្វីចោទជាបញ្ហា សម្រាប់ជីវិតគូអនាគតរបស់គេ ទាំងពីរទៀត
ឡើយ៕

Looking Today

Looking Today

Looking Today

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: kong chanrotha entertainment khmer star actress គង់ ចាន់រដ្ឋា