CamNews

តារា 

តារាកំប្លែង យាយខ្លី ទទួលមរណភាពហើយ

ភ្នំពេញ៖តារាកំប្លែង យាយខ្លី ស្ថិតក្នុងក្រុមកំប្លែង របស់នាយកុយ បានទទួលមរណភាពហើយ កាលពីវេលាម៉ោង ១២យប់ថ្ងៃទី១ ឈានចូលទី២ ខែឧសភា ឆ្នាំ ២០១៤ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ដោយរោគាពាធ។

ប្រភពព័ត៌មានពីសាច់ញាតិ របស់យាយខ្លីបានប្រាប់ឲ្យដឹងថា យាយខ្លីបានចាក់ចេញទៅ មិនត្រឡប់ក្រោយវិញឡើយ ដោយគាត់បានបាត់បង់ជីវិតទៅហើយ កាលពីយប់មិញ ដោយសារស្ថានភាពជំងឺ របស់គាត់ធ្ងន់ធ្ងរពេក មិនអាចជួយសង្គ្រោះបានឡើយ។

សូមជម្រាបថា យាយខ្លី ត្រូវបានគ្រូពេទ្យនិយាយថា មានជំងឺច្រើនមុខ ដូចជា ជំងឺទឹកនោមផ្អែម, ជំងឺថ្លើម, ពុកឆ្អឹង និងរបេងឆ្អឹង លើសឈាម ផងដែរ ដូច្នេះវាមានសភាពធ្ងន់ធ្ងរខ្លាំងណាស់៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news