ខេត្តកណ្តាលៈ ឪពុកចុងចិត្តតិរច្ឆានម្នាក់ ត្រូវបាននគរបាល ស្រុកកណ្តាលស្ទឹង ធ្វើការឃាត់
ខ្លួនកាលពី រសៀលថ្ងៃទី១៣ ខែវិច្ឆិកា តាមពាក្យបណ្តឹង របស់ម្តាយ កុមារីរងគ្រោះ ពីបទរំលោភ
សេពសន្ថវៈ ទៅលើ កូនស្រីអាយុ៧ឆ្នាំ រហូតបានសម្រេច កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៩ ខែ
វិច្ឆិកា នៅលើផ្ទះក្នុងភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង។
នគរបាលឃុំបឹងខ្យាង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ៅ ម៉ាញ អាយុ៣២ឆ្នាំ ស្រុកកំណើត
ភូមិព្រៃព្រុំ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់ នៅផ្ទះជួលភូមិឬស្សី
សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបររត់ម៉ូតូឌុបត្រូវជាឪពុកចុងក្មេង
ស្រីរងគ្រោះ ។ ចំណែកឯក្មេងស្រីរងគ្រោះឈ្មោះ ទ ស ល អាយុ៧ឆ្នាំ មានទីលំនៅភូមិប្រឡាយ
ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
នគរបាលឃុំបឹងខ្យាង បានបន្តទៀត ថា ជនម្តាយក្មេងស្រីរងគ្រោះ គឺជាស្រ្តីមេម៉ាយ ហើយ
បានជួប ប្តីក្រោយ អស់រយះពេល ១ឆ្នាំកន្លះមកហើយ។
នគរបាលបានបន្តថា កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ម្តាយក្មេងស្រីរងគ្រោះទៅទិញម្ហូប
បាត់ ជន សង្ស័យ ដែលជាឪពុកចុង បានប្រើល្បិចហៅក្មេងរងគ្រោះ ដែលកំពុងអង្គុយ មើល
ទូរទស្សន៍ឲ្យទៅ កន្លែងចង្រ្កានបាយ រួចហើយចាប់ក្មេងផ្តេកទៅលើគ្រែ ហើយចាប់សម្រាតខោ
អាវក្មេងរងគ្រោះ រួចធ្វើ សកម្មភាពរំលោភរហូត បានសម្រេចតែម្តង ។ ក្រោយពេលជនសង្ស័យ
ចាប់រំលោភរួច បាននិយាយគំរាម ក្មេង រងគ្រោះថា បើងនាងហ៊ាននិយាយប្រាប់ម្តាយ អញនឹង
សម្លាប់នាងចោល ។ ទើបក្មេងរងគ្រោះមិនហ៊ាននិយាយប្រាប់ម្តាយទេ។ លុះដល់ថ្ងៃទី១១ ខែ
វិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង៧ និង៣០នាទីព្រឹក ក្មេង ស្រីរងគ្រោះបានធ្លាក់ខ្លួនឈឺ ម្តាយបាន
សួរដេញដោលទើប បែកធ្លាយរឿងឪពុកចុងចាប់រំលោភ ភ្លាមនោះក៏នាំកូនយកទៅឲ្យឪពុកដើម រួចក៏យកទៅឲ្យពេទ្យពិនិត្យមើលសុខភាពបានបញ្ជាក់ថា ទ្វារមាស របស់ក្មេងស្រីត្រូវបានដាច់
រហែក ដោយត្រូវបានគេចាប់រំលោភ។
នគរបាលបានបន្តទៀតថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង១៣និង១៥នាទី ម្តាយ
ក្មេងស្រីរងគ្រោះ បានមកដាក់ពាក្យបណ្តឹង ហើយក៏បានតាមរក ជនសង្ស័យ ឃើញនៅចំណុច
ម្តុំបឹងទំពុន ខណ្ឌ មានជ័យ រួចក៏ឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
ជនសង្ស័យបានត្រូវសមត្ថកិច្ច ជំនាញសាកសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅកាន់
សាលាដំបូង ខេត្តកណ្តាល ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល