CamNews

ព័ត៌មានជាតិ 

ជនជាតិឡាវ ឌុបប្រពន្ធ និងកូនតូច ២នាក់ ដួលធ្លាក់ទឹកអូរ កំពុងហូរខ្លាំងស្លាប់ ប្រពន្ធ និងកូន

រតនគីរី ៖ បុរសម្នាក់ បានបាត់បង់ប្រពន្ធ និងកូនប្រុសតូចៗ២នាក់របស់ខ្លួន មួយ ពព្រិចភ្នែក
និងមានទុក្ខយ៉ាងខ្លាំងក្រោយពី រូបគាត់ បើកម៉ូតូឌុបប្រពន្ធ និងកូននៅតាម ផ្លូវស្រាប់តែដួល
បណ្ដាលឱ្យធ្លាក់ប្រពន្ធនិង កូនចូលទៅក្នុងទឹកអូរ កំពុងហូរគួចយ៉ាង ខ្លាំង បណ្ដាលឱ្យស្លាប់
ទាំង ៣នាក់តែម្ដង យ៉ាងអាណោចអាធម្ម ជាទីបំផុតបើទោះបី ប្រជាពលរដ្ឋ នៅក្បែរកន្លែង
កើតហេតុខំ ជួយយ៉ាងណាក៏ដោយ ប៉ុន្ដែ អកុសលជួយ មិនទាន់ ។

ករណីដ៏គួរឱ្យអាណិតអាសូរយ៉ាងពន់ ពេក និងមិនគួរណាកើតឡើងទាល់តែសោះ  ដែលធ្វើ
ឱ្យបាត់ប្រពន្ធ និងកូនតូចប្រុស ២ នាក់ មួយពព្រិចភ្នែកបានកើតឡើងកាលពី វេលាម៉ោង ៣
និង៣០នាទីរសៀល ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិ តាអង ឃុំតាអង ស្រុកកូន
មុំ ខេត្ដរតនគីរី ខណៈដែលជនរងគ្រោះ ប្ដី-ប្រពន្ធទាំង ២ នាក់ កំពុងបើកម៉ូតូឌុបកូនប្រុស២
នាក់នៅ តាមផ្លូវ ។

យោងតាមប្រភពព័ត៌មាន ពីប្រជាពល រដ្ឋ ដែលចូលរួមទៅជួយ ប៉ុន្ដែជួយមិនទាន់ បាន
និយាយថា នៅវេលាម៉ោងកើតហេតុ ខាងលើនេះ បុរសម្នាក់បានឌុបប្រពន្ធ និង កូនប្រុស
២នាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែដួលម៉ូតូ ផ្អៀង បណ្ដាល
ឱ្យធ្លាក់ប្រពន្ធ និងកូនប្រុស ទាំង ២នាក់ ចូលទៅក្នុងទឹកអូរដែលកំពុង ហូរគួចយ៉ាងខ្លាំង ។
ភ្លាមៗនោះបុរសជាប្ដី បានស្រែកឱ្យគេជួយ ប៉ុន្ដែ សំណាងអាក្រក់ នៅពេលប្រជាពលរដ្ឋ
នៅក្បែរកន្លែងកើត ហេតុ ខំរត់មកជួយក៏ជួយមិនទាន់បាន បណ្ដាលឱ្យប្រពន្ធ និងកូនប្រុស
តូចទាំង ២ នាក់ស្លាប់ដោយសារលង់ទឹកតែម្ដងទៅ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដដែល បុរសជាប្ដី ដែលរងទុក្ខយ៉ាងខ្លាំងចំពោះការ បាត់បង់
ប្រពន្ធ និងកូនឈ្មោះ សាយ អាយុ ៣៣ឆ្នាំ ជាជនជាតិឡាវ មុខរបរ កម្មករជីក ត្បូង នៅភូមិ
បរកែវចាស់ ឃុំឡាមិញ ស្រុក បរកែវ ខេត្ដរតនគីរី រីឯស្ដ្រីជាភរិយាស្លាប់ បាត់បង់ជីវិតនោះ
ឈ្មោះ ឌី ណយ អាយុ ២២ឆ្នាំ និងកូនប្រុស ២នាក់ ទី១ ឈ្មោះ សាយ មី អាយុ ៤ឆ្នាំ និងទី២
ឈ្មោះ សាយ ភក្ដី ជាប្អូន អាយុ ២ឆ្នាំ ។ ក្រោយទទួល ព័ត៌មានដ៏គួរឱ្យសោកសៅនេះ កម្លាំង
សមត្ថ កិច្ចមូលដ្ឋានបានចុះទៅពិនិត្យ នៅកន្លែង កើតហេតុ និងសួរនាំជនរងគ្រោះពីដំណើរ
រឿងខាងលើនេះ បើតាមសមត្ថកិច្ចក្រោយ ការសួរនាំ ទើបដឹងថា ជនរងគ្រោះទាំង ៤ នាក់
មានបំណងធ្វើដំណើរទៅលេងឪពុក- ម្ដាយរបស់ខ្លួន នៅទីរួមស្រុកលំផាត់ តែ អកុសលក៏
ជួបហេតុការណ៍នេះតែម្ដងទៅ។

លោកមាន ព្រហ្មមុនី មន្រ្តីអាដហុកខេត្តរតនគិរី បានចុះស៊ើបអង្កេតករណីនេះ នៅទីតាំង
កើតហេតុ នៅចំណុច អូរចេង ភូមិអូរចេង ឃុំតាអង ស្រុកកូនមុំ ចំងាយ៩គីឡូម៉ែត្រពីទី
ខេត្តរតនគិរី ។

តាមការអង្កេត នៅពេលទឹកជន់លិច ផ្លូវកន្លងមកអាដហុក កត់សំគាល់ឃើញថា ក្រុមហ៊ុន
ចិនធ្វើផ្លូវ មិនបានដាក់សញ្ញាសំគាល់ នោះឡើយ ម្យ៉ាងទៀតផ្លូវដែលជន់លិច នៅជាប់លូ
មិនបានបោះបង្គោលសំគាល់នោះដែរ កាលពីសប្តាហ៍មុនផ្លូវនេះ ជន់លិចជាលើកទី១ អ្នក
ភូមិឆ្លងកាត់ទីនោះ ក៏បានលិចម៉ូតូសេរី២០០៨ មួយគ្រឿងផងដែរ ប៉ុន្តែមិនមានបង្កគ្រោះ
ថ្នាក់ដល់អាយុជីវិត ដូចលើកទី២នេះឡើយនៅលើចំណុចផ្លូវជាតិដាច់ដោយសារទឹកជំនន់
មួយខ្សែនេះ ។

បច្ចុប្បន្នសពជនរងគ្រោះម្ដាយ និងកូន ប្រុសទាំង ២នាក់ ត្រូវបានសាច់ញាតិបញ្ជូន ទៅ
ធ្វើបុណ្យតាមប្រពៃណី ដោយក្ដីអាឡោះអាឡៃជាទីបំផុត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News