តារាបរទេស ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានបរទេស ឌីវាអាស៊ី អោយដឹងថា នារី ដែលត្រូវជា បេក្ខភាព ស្រីស្អាត ម៉ូដែលនោះ ត្រូវបានរកអោយឃើញថានាងពិត ជាខ្លាចខ្លួនឯងហួស ពោលសម្រស់ប្រៀបបានទៅនឹង ខ្មោច zombie ដូច្នេះដែរ ក្រោយពីមានករ ណីវាយប្រហារ វាយដំ យ៉ាងសាហាវ ពីសំណាក់ មិត្តប្រុស សេដ្ឋី ជនជាតិ រុស្ស៊ី របស់នាង ។
ប្រភពបន្តអោយដឹងថា ជនរងគ្រោះ ខាងលើ ជាបេក្ខភាព ស្រីម៉ូដែល ស្រស់ ស្អាត រូបនេះ មាន ឈ្មោះថា Alexandra Sereda មានវ័យ ២៧ ឆ្នាំ ខណៈបុរសជាមិត្តប្រុស ជនជាតិ រុស្ស៊ីនិងជាមហា សេដ្ឋីវ័យក្មេង វ័យ ៣៣ ឆ្នាំ រូបនោះ មានឈ្មោះថា Ushanov ។
យ៉ាងណាមិញ បើតាមការអោយដឹង មូលហេតុដែលបានបណ្តាលអោយមានការវាយប្រហារវាយដំមិត្តស្រីរបស់ខ្លួន យ៉ាងសាហាវព្រៃផ្សៃ មានបំណង សម្លាប់លើកនេះ អាចកើតឡើងទៅបាន ក្រោយពីនារីជាមិត្តស្រី សុំចែកផ្លូវគ្នា ពោល បញ្ជប់ទំនាក់ទំនង ស្នេហា រយៈពេលជាង ២ ឆ្នាំមួយ នេះ ។ មិនបានប៉ុន្មានថ្ងៃស្រួលបួលផង ក្រោយពីបានសុំចែកផ្លូវគ្នា បុរសជាមិត្តប្រុស បានមករក នាងដល់ផ្ទះ ខណៈមើលទៅស្ថានភាព មិនអំណោយផល នារីជាជនរងគ្រោះ ពុំព្រមបើកទ្វារ អោយចូលនោះទេ តែដឹងអីថា ដោយមានការទទូច ពីសំណាក់ភាគី ខាងប្រុសពេក នាងក៏បាន បើកទ្វារអោយគាត់ចូល តែដឹងអីថា រំពេចនោះ គាត់ប្រៀបបាន ទៅនឹងកម្រោលចូល ដូច្នេះដែរ ពោលមិនបាននិយាយអ្វីទាល់តែសោះ ក្រៅអំពី វាយប្រហារ វាយតប់ នាង មានរយៈពេលដល់ ទៅ ១០ នាទីពេញ ក្នុងគោលបំណង សម្លាប់នាង ផ្ទាល់តែម្តង ។
ជាប្រការ សំណាងល្អ នាងបានខំប្រឹង ប្រវេប្រវា រត់គេចខ្លួន រហូតទាល់តែបានសម្រេច ខណៈ មានកិច្ចអន្តរាគមន៍ ពីអ្នកផងទាំងពួង ។ យ៉ាងណាមិញ បុរសជាមិត្រប្រុស និងជាជនដៃដល់រូប នោះ ក៏បានរត់គេចខ្លួនភ្លាម ស្របពេលដែល ដឺកា បានចេញជាផ្លូវការ តាមប្រមាញ់ជនដៃដល់ ខាងលើ។
គួររំឭកថា ជនរងគ្រោះ នាង Alexandra ផ្តល់ជាកិច្ចសម្ភាសន៍ នៅលើគ្រែអ្នកជម្ងឺរបស់នាងអោយ ដឹងថា នាងខ្ញុំ ពិតជាមិននឹកស្មានដល់នោះទេ ពោល សឹងតែ មិនចាំពីសម្រស់មុខខ្លួនឯងក្រោយ ពីមានការវាយប្រហារ លើកនេះ វាប្រៀបបានទៅនឹង ខ្មោច zombie ដូចគ្នាដែរ ។ ដោយឡែក បើ តាមការអោយដឹង បុរសជាជនជាប់ចោទ បន្តរត់គេចខ្លួននោះ របាយការណ៍ បញ្ជាក់ថា គាត់គឺជា នាយកប្រតិបត្តិ របស់ក្រុមហ៊ុនទូរគមនាគមន៍ Devino Telecom (CEO of Devino Telecom) ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឌឹវាអាស៊ី