CamNews

តារា 

Miley Cyrus ត្រូវបានគេសង្ស័យថា ទាក់ទងមានគូរស្នេហ៍ថ្មី

បន្ទាប់ពីបែកគ្នា ជាមួយនិងគូដណ្ដឹងរួចមក Miley Cyrus នាងក៏ត្រូវបានគេតាមដាន​ និងដឹងថា
កំពុងតែមានទំនាក់ទំនងជាមួយនិងគូស្នេហ៍ថ្មីដែរ ។ ហើយគូស្នេហ៍ថ្មី ដែលគេបានដឹងនោះគឺ
ពិតជាគួរអោយភ្ញាក់ផ្អើល នឹងស្មានមិនដល់ ។

Miley Cyrus sticky suspected case dating music producer 1

ថ្មីៗនេះរូបថតជាច្រើនសន្លឹករបស់ Miley Cyrus ជាមួយនិងបុរសម្នាក់ ដែលគេសង្ស័យថាជា
គូស្នេហ៍ថ្មីរបស់ Miley Cyrus នោះត្រូវបាននាង បង្ហោះតាមអ៊ីនធើណេតដូចជា Twitter និង
Instagram ជាច្រើន ។ បុរសម្នាក់នោះត្រូវបានគេស្គាល់ថា ជាផលិតករម្នាក់ដែលមានឈ្មោះ
ថា Mike Will Made It ។ តាមពិតទៅ ព័ត៌មានដែលពួកគេទាំង ២ បានទាក់ទងគ្នា គឺត្រូវបាន
គេសង្ស័យ តាំងតែពីនាងមិនទាន់ បែកគ្នាជាមួយនិង Liam ម្ល៉េះ ។

Miley Cyrus sticky suspected case dating music producer 2
 
Miley Cyrus sticky suspected case dating music producer 3


ជាងនេះទៅទៀត នាងក៏បានផុសរូបជាមួយនិង Mike ជាច្រើនហើយរូបទាំងនោះ សុទ្ធតែជា
រូបភាព ស្និតស្នាលស្រើបស្រាល ។ យើងមិនទាន់ដឹងអំពីរឿងនេះពិត ឬក៏យ៉ាងណាទេ តែ
យើងនឹងរង់ចាំមើល ទាំងអស់គ្នា ៕

Miley Cyrus sticky suspected case dating music producer 4

Miley Cyrus sticky suspected case dating music producer 5


Tags: Miley Cyrus star entertainment singer mike will made it