Justin Bieber និង Katy Perry គឺជាអ្នកឈ្នះពានរង្វាន់នាដើមឆ្នាំ២០១២ The 2012
Billboard music awards កាលពីរាត្រីថ្ងៃអាទិត្យ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរជា
តារាចម្រៀងដ៏ល្បី និង កំពុងពេញនិយមក្នុងចំណោមស្រទាប់យុវវ័យផងដែរ ។
Justin Bieber ជាអ្នកទទួលបានពានរង្វាន់ដំបូងគេបង្អស់នារាត្រីនោះ សំរាប់ពានរង្វាន់សិល្បករ
ល្បីបំផុតប្រចាំឆ្នាំ។ Internet ជាកន្លែងដែលខ្ញុំបានចាប់ផ្តើម និងរាល់អ្នកគាំទ្រទាំងអស់បានជំរុញ
លើកទឹកចិត្តរហូតដល់ខ្ញុំទទួលបានពានរង្វាន់នេះ ទាំងនេះគឺជាសំដីផ្ទាល់របស់ Justin Bieber ។
បើនិយាយពី Katy Perry វិញ នាងក៏បានឈ្នះពានរង្វាន់នាពេលនោះផងដែរ បន្ទាប់ពីនាងបាន
ចូលរួមសម្តែងការប្រគុំតន្រ្តីមនុស្សធម៏ជាមួយនិងសមាជិកក្រុម Bee Gees គឺលោក Robin Gibb
ដែលលោកទើបតែបានស្លាប់កាលពីថ្ងៃអាទិត្យ ដោយសាររោគមហារីក ខណៈលោកមានអាយុ
៦២ ឆ្នាំ។ នាង Katy Perry មានមោទនភាពយ៉ាងខ្លាំងចំពោះពានរង្វាន់របស់នាងស្របពេល
ដែលនាងទទួលបានពានរង្វាន់តារាចម្រៀងស្រីល្បីបំផុតជាមួយនិង បទចំរៀងដ៏ពេញនិយមទាំង
ប្រាំដែលមាននៅក្នុងអាល់ប៊ុម Teenage Dream ។ កំឡុងពេលនាងកំពុងទទួលពានរង្វាន់ នាង
ក៏បាននិយាយទៅកាន់ទស្សនិកជនផងដែរ ៖ បទចំរៀងដែលមាននៅក្នុងអាល់ប៊ុមនេះសុទ្ធសឹង
ជាបទដែលនាងខ្ញុំពេញចិត្តនា២ឆ្នាំចុងក្រោយនេះ ជាពិសេសនៅពេលដែលនាងខ្ញុំឡើងឆាក ខ្ញុំ
តែងតែច្រៀងបទទាំងអស់នេះ ។
លើសពីនេះទៅទៀត LMFAO ក៏បានធ្វើអោយទិដ្ឋភាពនាពេលរាត្រីនោះកក្រើកផងដែរ ដោយ
ពួកគេបានសម្តែងនូវបទចំរៀងល្បីរបស់ពូកគេរួមមាន ៖ Party Rock Antehm , Sorrry For Pary
Rocking ហើយនិងបទ Sexy & I Know It ។ បើនិយាយពីតារាចម្រៀងល្បីៗដទៃទៀតដូចជា ៖
Chris Brown, Carrie Underwood, Kelly Clarkson, The Wanted, Stevie Wonder និង Alicia
Keys បានបន្តសម្តែងជាបន្តបន្ទាប់ ដែលនាំអោយរាត្រីនោះពោរពេញទៅដោយស្នាមញញឹម
និង ភាពសប្យាយរីករាយ ៕
ដោយ ៖ ចាន់ណា
ប្រភព ៖ Starpluse