ភ្នំពេញៈ ស្រីស្អាតសាច់សររាងស្រឡូន កញ្ញា លីឡា ចាប់តាំងពីនាងចូលប្រឡូក ក្នុងវិថីសិល្បៈ និងចាប់អាជីពជាតារាសម្តែង មកទស្សនិកជនមិនធ្លាប់ បានឃើញវត្តមាននាងសម្តែង ជាខ្សែភាពយន្តអ្វីឡើយ បើទោះជាមានអ្នកដឹកនាំរឿងជាច្រើន បានទាក់ទងហៅនាង ថតក៏ដោយ ក៏នាងបដិសេធមិន ទទួលការថតរឿងទេ បើទោះជាផ្តល់ថ្លៃជួល ច្រើនប៉ុណ្ណាក៏ដោយ ។
នៅក្នុងជំនួបតាមទូរស័ព្ទ ជាមួយស្រីស្អាតសិចស៊ី កញ្ញា លីឡា បានប្រាប់គេហទំព័រ Looking TODAY កាលពីពេលថ្មីៗនេះ ដោយទទួលស្គាល់ថា សម្រាប់រឿងគឺនាងមិនដែលបាន ទទួលថតទេ ចាប់តាំងពី ចូល សិល្បៈមកហើយ ការដែលមិនទទួលថតរឿងនេះ មិនមែន ដោយសារតែការរើសអើង តួសម្តែង ឫក៏តម្លៃអ្វីឡើយ ហើយកន្លងមកនាងក៏មិនធ្លាប់បាន ចេញមុខបកស្រាយ ពីរឿងនេះឲ្យ ទស្សនិកជន ដឹងដែរ ប៉ុន្តែដោយឡែកសម្រាប់ អ្នកដឹកនាំ រឿងដែលទាក់ទង ហៅនាងថតគឺនាងតែងតែ ប្រាប់ហេតុផលដែលនា ងមិនអាចថត បាននិង សុំទោស ហើយអ្នកដឹកនាំគាត់ក៏យល់ មិនខឹងសម្បារនាងឡើយ ។
តារាស្រីដែលនិយមតែ ស្លៀកពាក់ខើចលើខើច ក្រោមបញ្ចេញសាច់ខ្នង សរប្រៀបដូច បណ្តូលចេករូបនេះ បានប្រាប់ឲ្យដឹងថា “ មូលហេតុដែលខ្ញុំមិនទទួលថតរឿង គឺមានកត្តា ច្រើនណាស់ ទី១ ដោយសារតែបញ្ហាសុខភាពខ្ញុំ មិនអាចធ្វើការហត់ខ្លាំង ទី២ សម្រាប់ការ ថតរឿងគឺ ត្រូវចំណាយពេលវេលាច្រើនក្នុងការថតរឿងមួយៗ ហើយសម្រាប់សុខភាពស្បែក ក៏មានបញ្ហា ព្រោះត្រូវកម្តៅថ្ងៃច្រើនអត់ មានពេលថែរក្សាសម្រស់ ទី៣ គឺខ្ញុំមិនចង់ចុះទៅ ខេត្ត យូរទេ ជាធម្មតាការថតរឿងនីមួយៗ តែងតែមានឈុតចុះ ទៅថតនៅខេត្ត១-២ សប្តាហ៍ និង មានមូលហេតុមួយចំនួនទៀត ” ។
លីឡា បានប្រាប់ទៀតថា ការថតរឿងសម្រាប់នាង គឺមានការលំបាកខ្លាំងណាស់ ហេតុដូច្នេះ ហើយទើបនាងទទួលតែការងារ ថតឈុតខារ៉ាអូខេ ថតស្ពតម្យ៉ាងទៀត នាងគិតថាសមត្ថភាព ក្នុងការសម្តែងរឿង គឺនាងមិនទាន់មានបទពិសោធន៍ ច្បាស់នៅឡើយទេ គឺទាល់តែហាត់រៀន បន្ថែមទៀត ។
ជាមួយគ្នានោះក្រោយពីប្រាប់ ពីហេតុផលរួចស្រីស្អាតរូបនេះ ក៏បានប្រាប់ឲ្យដឹងទៀតថា “បើ ទោះជាពេលនេះខ្ញុំនៅមិនទាន់ចង់បោះជំហាន ចូលប្រឡូកការសម្តែងរឿង ក៏ដោយ តែនៅ ថ្ងៃណាមួយខ្ញុំ និងវិវត្តន៍ខ្លួនឈោងចាប់ ការងារនេះមួយទៀត ព្រោះអ្នកសិល្បៈត្រូវតែចេះ គ្រប់ទម្រង់ និងមិនអាចប្រកាន់ ការងាររហូតទេ បើសិនជាធ្វើបែបនេះប្រាកដ ជាលែងមាន គេហៅថតហើយ” ៕
ផ្តល់សិទ្ធិ ៖ ដើមអំពិល