ក្រុម T-ARA បន្តចេញការ remix ឡើងវិញនៃបទចំរៀងថ្មីរបស់ពួកគេដែលមានចំណងជើងថា “Sugar Free” ហើយក៏បានចេញ ការប្រែសំរួល EDMCLUB Edition សំរាប់បទនេះផងដែរ។
 
 version ថ្មីបំផុតនៃបទ “Sugar Free” មានការកែប្រែទំនុកបន្តិចបន្តួច ហើយបទនេះផងដែរ ក៏បានផ្តិតយក ទិដ្ឋភាពនៅក្នុងក្លឹបនៅឯប្រទេសកូរ៉េ។ “Sugar Free” EDMCLUB ត្រូវបាន លាយបញ្ចូលគ្នាដោយ ឌីជេ Ferry។ 
 
 ជាផ្នែកមួយនៃការដំណើរការផ្សព្វផ្សាយរបស់ពួកគេ T-ARA នឹងបន្តចេញ versionremix នៃបទ“Sugar Free” បន្ថែមទៀត។ មុននេះបន្តិច ក្រុមពួកគេក៏បាន ចេញនូវ version ផ្សេងៗគ្នានៃវីដេអូចំរៀងនេះ ដើម្បីទាក់ទាញចំណាប់ អារម្មណ៏អ្នកគាំទ្រ ទាំងអស់គ្នាផង ដែរ។ 
 
ប្រែសំរួលដោយ៖  វិចិត្រ
ប្រភព៖  koreaboo