CamNews

តារា 

សាសា បាន iPad មួយ​គ្រឿង និង​បាច់ផ្កា ក្នុង​ថ្ងៃនៃ​ក្តីស្រលាញ់ ពី​អ្នក​ពិសេស

ភ្នំពេញៈ នៅថ្ងៃទី១៤ ខែកុម្ភៈ ដែលជា “ថ្ងៃទិវានៃក្តីស្រលាញ់” នេះ គេឃើញតារា ប្រុសស្រី ជាច្រើនដួង ខំប្រឹងអួតគ្នា បង្ហាញពីការទទួលបានវត្ថុអនុស្សាវរីយ៍ និងផ្កាកូលាបជាច្រើនបាច់ បង្អួតពីភាពហ៊ឺហារ ស៊ីវិល័យរួម ជាមួយរូបសម្រស់ ដែលសម្បូរមន្តស្នេហ៍ ធ្វើឲ្យមនុស្សស្រី ជាច្រើន មានការច្រណែន ទៅលើពួកគេ។ ជាក់ស្ដែងសូម្បី តែតារាចម្រៀងស្រីច្រមុះស្រួច កញ្ញា សាសា ក៏ខំប្រឹងសម្ញែង វត្ថុអនុស្សាវរីយ៍ និងបាច់ផ្កាអួត នៅលើ Facebook មិនឲ្យចាញ់ តារាស្រី ដទៃដូចគ្នាដែរ ។

តារាចម្រៀងប្រចាំផលិតកម្ម ថោន កញ្ញា សាសា មួយរយៈពេលចុងក្រោយនេះ ហាក់មានភាព ស្ងប់ស្ងាត់ មិនសូវល្បីពីទំនាក់ទំនងស្នេហា ក្រៅឆាករវាងនាង ជាមួយបុរសណាមួយ ឲ្យមាន ភាពលេចធ្លោ ដូចៗមុនឡើយ។ ទើបតែនៅក្នុងថ្ងៃ “ទិវាថ្ងៃនៃក្តីស្រលាញ់” នាងក៏បានបង្អួតកាដូ ដែលនាងទទួលបាន ក្នុងថ្ងៃនោះ និងបានបង្ហោះ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាង ។ ពិសេសសម្រាប់ថ្ងៃនោះ ហាក់ដូចជានាង មានរៀបចំកម្មវិធី ជាមួយអ្នក ពិសេស មានទាំងកែវស្រា និងមានទាំង ការញុំាអាហារ បែបជាលក្ខណៈផ្ទាល់ខ្លួន តែពីរនាក់ទៀតផង ។

តាមរយៈការបញ្ចេញទឹកមុខ សប្បាយរីករាយ និងវត្ថុអនុស្សាវរីយ៍ពិសេស ដែលនាងទទួលបាន ក្នុងថ្ងៃទិវានៃក្តីស្រលាញ់ ពី មនុស្សសំខាន់ក្នុងបេះ ដូងរបស់នាង តែនាងមិនបានមិនបាន បញ្ជាក់ច្បាស់ទេ ថាបុរស ដែលសុខចិត្ត ចំណាយលុយជាច្រើន ទិញវត្ថុអនុស្សាវរីយ៍ជា iPad និងជូនបាច់ផ្កា ឲ្យនាងជាអ្នកណានៅឡើយទេ ។ ស្របពេលដែលមានចម្ងល់នេះ កាលពីពេល ថ្មីៗ នេះ ធ្លាប់មានព័ត៌ មានលេចឮថា ប្រុសកំពូលស្នេហ៍របស់នាង កំពុងតែត្រៀមដូររថយន្ត ថ្មីឲ្យនាង ដោយរថយន្តនោះ មានតម្លៃជាង ១០ ម៉ឺនដុល្លារ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sasa town singer Entertainment Khmer super star សាសា