CamNews

ព័ត៌មានជាតិ 

មេជាងភ្លើងម្នាក់ ទាញបំពងទីប វាយក្បាល កម្មករសំណង់ រងរបួសធ្ងន់ រឿងបាត់អង្រឹង

ភ្នំពេញៈ កម្មករសំណង់ម្នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវបានជនសង្ស័យម្នាក់ ជាមេជាងភ្លើងទាញបំពងទីប វាយទៅលើក្បាលបណ្តាលឲ្យរងរបួសធ្ងន់ ដោយសារតែជនសង្ស័យ បានយកអង្រឹង របស់ជនរងគ្រោះ  ហើយជនរងគ្រោះ ឃើញ ជាងភ្លើង កំពុងដែកដេកក៏កើតទំនាស់តែម្តង។ ហេតុការណ៍បង្កហិង្សា រវាងកម្មករសំណង់ និងមេជាងភ្លើងខាងលើនេះបានកើតឡើង នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៥ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ដើមហេតុដែលបង្កឲ្យមានអំពើហិង្សានេះ ដោយសារជាងសំណង់ បានយកអង្រឹងរបស់ ជាងភ្លើងទៅដេក ពេលនោះ ជាងភ្លើងបាត់អង្រឹង ក៏រកឃើញនៅជាងសំណង់ កំពុងដេកក៏កើតជាទំនាស់  ជាមួយគ្នា តែម្តង ជាងភ្លើងក៏ទាញដែកបំពង់ទីប មកវាយជាងសំណង់ចំក្បាល បណ្តាលឲ្យរងរបួសធ្ងន់

ជនរងគ្រោះត្រូវបានគេដឹកយកទៅសង្គ្រោះនៅ មន្ទីរពេទ្យលោកសង្ឃ ចំណៃកជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ច ឃុំខ្លួននៅអធិការដ្ឋាន   ។


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh