CamNews

តារា 

នាង Jessica (SNSD) សម្រេចចិត្តរៀបការ ជាមួយមិត្តប្រុស ដើមឆ្នាំ២០១៥

កូរ៉េ៖ តារាចម្រៀងស្រី សមាជិកក្រុមតារាចម្រៀង SNSD នាង Jessica បានសម្រេចចិត្តចូលរោងការ ជាមួយនឹងមិត្តប្រុស លោក Tyler Kwon ជាពាណិជ្ជករជនជាតិ កូរ៉េខាងត្បូង នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ នាពេលខាងមុខ ក្នុងទីក្រុងហុងកុង ។ នេះបើយោងតាម MyDaily បានចេញផ្សាយ នៅថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៤នេះ។

តាមគេហទំព័រ MyDaily បានរាយការណ៍ថា ពាណិជ្ជករកូរ៉េ លោក Tyler Kwon និងនាង Jessica នឹងរៀបអាពាហ៍ពិពាហ៍ឆ្នាំថ្មី បន្ទាប់ពីបានចាកចេញ ពីក្រុម SNSD នាង Jessica បានមានគ្រោងទុក ដើម្បីសិក្សាបន្ថែមទៀត និងអភិវឌ្ឍការច្នៃម៉ូដ របស់នាង។ មិនតែប៉ុណ្ណោះ នាងក៏ចង់បានគ្រួសារមួយ ដែលមានសុភមង្គលផងដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea