CamNews

តារា 

សង្សារចាស់របស់ Katy Perry ធ្វើអត្ថឃាត លោតពីលើផ្ទះ

Jonny Lewis អាយុ ២៨ ឆ្នាំតារាសម្ដែងក្នុងខ្សែភាពយន្តភាគរឿង Sons of Anarchy និងត្រូវជា
សង្សារចាស់របស់ Katy Perry ត្រូវបានគេរកឃើញថាបានស្លាប់កាលពីថ្ងៃពុធ ដោយសារលោត
ចុះពីលើផ្ទះក្រោយពេលដែលគេបានសម្លាប់ស្រ្តីជាម្ចាស់ផ្ទះជួលរបស់គេ និងឆ្មាមួយក្បាលនៅ
ក្នុងផ្ទះរបស់គេនៅទីក្រុង​ Los Angeless។


បុរសម្នាក់នេះ បានប្រើហឹង្សាយ៉ាងធ្ងន់ធ្ងរទៅលើម្ចាស់ Apparment ដោយការប្រើហឹង្សានេះបាន
បណ្ដាលអោយខូចខាតរបស់ក្នុងផ្ទះជាច្រើន ហើយស្រ្តីម្នាក់នោះត្រូវបានគេវាយរហូតដល់ស្លាប់
នៅម៉ោងប្រហែលជា ១០ និង ៤០ នាទីពេលព្រឹក មូលហេតុមិនមាននរណាដឹងនោះទេ។

Jonny Lewis និង Katy Perry កាលនៅជាសង្សារនឹងគ្នា ក្នុងឆ្នាំ ២០០៦

នៅពេលដែលប៉ូលីសបានមកដល់ គេបានរកឃើញថា Lewis បានដេកស្លាប់ទាំងបិទភ្នែកមិនជិត
ក្នុងថ្លុកឈាម នៅតាមបណ្ដោយផ្លូវ ហើយការស្លាប់របស់គេគឺបណ្ដាលមកពីលោតពីលើអាគារ។
ហេតុការណ៍កើតឡើងនេះប្រហែលជាបណ្ដាលមកពីតារារូបនេះមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ english.sina 

 


Tags: katy perry jonny lewis crime