នារីជំទង់វ័យ ១៣ ឆ្នាំមួយរូបបានសម្លាប់ខ្លួនដោយលោតពីលើអាគារកំពស់ជាង ១៨ ម៉ែត្រក្រោយ
ពេលដែលវីដេអូសិចរបស់នាងត្រូវបានបែកធ្លាយពេញ Internet។
Chevonea Kendall-Bryan អាយុ ១៣ ឆ្នាំរស់នៅ Battersea ភាគខាងត្បូងទីក្រុង London ប្រទេស
អង់គ្លេស បានធ្វើការលោតពីលើផ្ទះកំពស់ ១៨ ម៉ែត្រក្រោយពេលដែលវីដេអូរួមសិចរបស់នាងត្រូវ
បានគេចែកចាយពេញសាលារៀន។
កាលពីថ្ងៃទី ៩ ខែមករាកន្លងមកនេះនាងបានចូលរួមក្នុងកម្មវិធីជប់លៀងមួយដែលនាងត្រូវបានមិត្ត
ប្រុសម្នាក់អាយុ ១៥ ឆ្នាំគំរាមធ្វើបាបប្រសិនបើនាងមិនព្រមដោះសម្លៀកបំពាក់ឱ្យគេថតវីដេអូទេនោះ
រឿងហេតុនេះបានបន្តររហូតដល់ការប៉ុនប៉ងចាប់រំលោភ តែការរំលោភមិនបានសម្រេចឡើយភ្លាម
នោះថ្ងៃបន្ទាប់រូបភាពសិច និងឈុតវីដេអូទាំងនោះត្រូវបានចែកចាយពេញសាលា ដែលបណ្ដាល
ឱ្យនាងមានភាពអៀនខ្មាស់ជាខ្លាំង។
ក្រោយពីត្រលប់មកផ្ទះវិញនាងក៏បានសម្រេចចិត្តសម្លាប់ខ្លួនតែម្ដង។ អ្នកជិតខាងម្នាក់ដែលបានឃើញ
ហេតុការណ៍ផ្ទាល់បានប្រាប់ឱ្យដឹងថា គេកំពុងតែដើរតាមផ្លូវស្រាប់តែមានហេតុការណ៍នេះកើតឡើង
គេក៏បានខិតខំជួយដែរទាំងខ្លួនឯងភ័យញ័រ។ Chevonea បានរងរបួសក្បាលធ្ងន់ធ្ងរហើយបានស្លាប់
ក្រោយពេលដែលបានយកទៅដល់មន្ទីរពេទ្យ៕
ដោយ៖ ផានិត
ប្រភពពី៖ K14