CamNews

តារា 

គំរោងសំលាប់ Justin Bieber នៅមិនទាន់ចប់ទេ

អ្នកទោសដែលមានជំងឺរោគចិត្តឈ្មោះ Dana Martin ដែលជាប់ទោសដល់ទៅ ២ ជាន់គឺ
ទោសរំលោភនឹងសំលាប់ក្មេងស្រីអាយុ ១៥ ឆ្នាំម្នាក់នោះ បាននិយាយថាគំរោងតាម
សំលាប់ Justin Bieber របស់គេមិនទាន់ចប់ទេហើយគេនឹងផ្តល់រង្វាន់ ១៦៥០ ផោន
សំរាប់ការសំលាប់ ។



ក្រុមរបស់ Martin គ្រោងនឹងសំលាប់ Justiner Bieber កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំមុន
ម្តងរួចទៅហើយក្នុងពេលដែល Justin Bieber កំពុងច្រៀងសំដែងនៅ Madison Square
Garden ដោយបំរុងចូលទៅចាប់ដៃហើយទាញ Justin Bieber ចុះរួចចាក់គេជាមួយនឹង
កន្ត្រៃធ្វើសួនច្បារ ។ ប៉ុន្តែគំរោងបានបរាជ័យដោយសារតែ Martin ធ្វើអោយបែកការពេល
ដែលគេកំពុងពិភាក្សាជាមួយនឹងក្រុមរបស់គេធ្វើអោយបែកលឺដល់សន្តិសុខ ។



Martin ប្រាប់ទៅអ្នកយកការណ៍ទស្សនាវដី្ដថា គេចង់អោយ Justin Bieber ស្លាប់ព្រោះ
ការផ្លាស់ប្តូររបស់ Justin Bieber បានក្លាយខ្លួនទៅជាអ្វីផ្សេងដែលបែកចេញពីអ្នកចំរៀង
ប្រុសគួរធ្វើ ។ Martin និយាយថាទោះបីជាពេលនេះគេជាប់គុកមែនតែគំរោងការ របស់គេ
នៅមិនទាន់ចប់ទេ កុំគិតថាគេបោះបង់វាអោយសោះ ៕ 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: justin bieber crime martin