CamNews

ព័ត៌មានជាតិ 

ក្រឡាប់រថយន្តដឹក កម្មករជាង ៦០នាក់ នៅស្រុកជើងព្រៃ

កំពង់ចាម ៖ រថយន្តដឹកកម្មករ ប្រមាណជាង៦០នាក់ បានក្រឡាប់នៅ ម៉ោងប្រមាណជា ៨និង២០នាទីព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤ តាមបណ្តោយផ្លូវ ជាតិលេខ៦ ពីស្រុកបាធាយ មកធ្វើការ នៅរោងចក្រ ក្នុងស្រុក ជើងព្រៃ ខេត្តកំពង់ចាម ។

នៅកន្លែងកើតហេតុ លោកអភិបាល ស្រុកជើងព្រៃ កំពុងចុះទៅពិនិត្យមើល ជាក់ស្តែង ហើយពុំទាន់ មានរបាយ ការណ៏អំពីការស្លាប់ និងរបួសនោះទេ ។

រហូតមកដល់ម៉ោង ១១និង៣០នាទី ព្រឹកថ្ងៃទី១កក្កដា នេះ ករណីក្រឡាប់ រថយន្តដឹកកម្មករ នៅស្រុកជើងព្រៃ របួស ៦៦នាក់ ស្រីទាំងអស់ ក្នុងនោះ កំពុងសង្គ្រោះនៅមន្ទីរពេទ្យជើងព្រៃ ៣៤នាក់ ដោយមានម្នាក់របួសក្បាល ត្រូវដឹកមកមន្ទីរពេទ្យខេត្តកំពង់ចាម ។ រីឯ ៣២នាក់ទៀត គ្រាន់តែរបួសបន្តិបន្ទួច ត្រូវគ្រូពេទ្យ ឲ្យថ្នាំដើម្បីសម្រាក ព្យាបាលនៅផ្ទះរៀងៗខ្លួន ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា អ្នកបើកបររថយន្តក្រឡាប់ មានឈ្មោះ ផល ភាព អាយុ៣០ឆ្នាំ ហើយដឹកកម្មករ ចេញពីភូមិស្វាយព្រៃ ឃុំត្របែក ស្រុកបាធាយ ទៅធ្វើការនៅរោងចក្រ ដេរស្បែកជើង ៕

សមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ថា ករណីក្រឡាប់រថយន្ត ជារួមមិនមានអ្នកស្លាប់ ឬរបួសធ្ងន់ធ្ងរទេ ៕


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news