CamNews

ព័ត៌មានជាតិ 

ស្រ្តីអាជីវករម្នាក់ ត្រូវក្រុមចោររឹតក ប្លន់យកទ្រព្យសម្បត្តិ

ភ្នំពេញ ៖  ស្ត្រីលក់គ្រឿងទេសម្នាក់ ត្រូវបានក្រុមចោរ រឹតកសម្លាប់ នៅក្នុងផ្ទះយ៉ាងអាណោចអាធម័ ហើយយកទ្រពសម្បត្តិនៅក្នុងផ្ទះ កាលពីវេលាម៉ោង ជិត១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ មេសា និងផ្អើលដល់សមត្ថកិច្ចវេលាម៉ោង៥ទៀបភ្លឺ ស្ថិតក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ឡាំ សុខពិធី អាយុ២៩ឆ្នាំ មុខរបរលក់ដូរនៅផ្ទះរបស់ខ្លួន មានប្តីឈ្មោះ ម៉ា រិទ្ធី អាយុ៣០ឆ្នាំ ធ្វើការនៅមណ្ឌលកែប្រែគ្រឿងញៀន រាជធានីភ្នំពេញ ព្រមទាំងមានម្តាយស្ត្រី រងគ្រោះនិងក្មួយប្រុសម្នាក់ នៅជាមួយផងដែរ ។

តាមការរៀបរាប់របស់ម្តាយស្ត្រី រងគ្រោះ បាននិយាយថា មុនពេលកើតហេតុ កូនរបស់គាត់និងក្មួយប្រុសម្នាក់ បានដេកលង់លក់ក្នុងដំណេក ដូចធម្មតា ដោយពុំមានឈ្លោះប្រកែកគ្នា ឬថ្នាំងថ្នាក់ ជាមួយអ្នកណាម្នាក់កាលពីព្រឹកនោះទេ ចំណែកកូនប្រសារ(ប្តីស្ត្រីរងគ្រោះ) ក៏មិននៅផ្ទះដោយទៅយាម នៅមណ្ឌលគ្រឿងញៀន ។

សមត្ថកិច្ចបានឲ្យដឹងថា ទ្រព្យសម្បត្តិដែលបាត់បង់រួមមាន លេបថបមួយគ្រឿង ទូរស័ព្ទដៃ២គ្រឿង  លុយ១លាន៤សែនរៀល និងលុយដុល្លារជាង៣០០ដុល្លារ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news