CamNews

ព័ត៌មានជាតិ 

VIDEO: យុវជនជាប់គុកព្រោះលុយ៨០ដុល្លារ បួងសួងឱ្យទេវតាតាមថែរក្សាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

(ភ្នំពេញ)៖ បន្ទាប់ពីចេញពីពន្ធនាគារនៅខេត្តកំពង់ចាមមកវិញ យុវជនជាប់គុកព្រោះលុយ៨០ដុល្លារ ហាក់មានសាច់ឈាមស្រស់ថ្លាឡើងវិញ ហើយពេលនេះគ្រួសារវ័យក្មេងរប​ស់ពួកគេកំពុងបួងសួងឱ្យទេវតា តាមថែរក្សាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខណៈដែលសម្តេចតេជោកំពុងចូលរួម កិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន នៅសហរដ្ឋអាមេរិក។

យុវជន គង់ ចំរើន ជាអតីតអ្នកលក់ផលិតផលក្រុមហ៊ុន ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ចាមចាប់ឃុំខ្លួនតាមបណ្តឹងរប​ ស់ថៅកែក្រុមហ៊ុនKBA កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ពាក់ព័ន្ធនឹង ការមិនប្រគល់ ផលិតផលក្រុមហ៊ុនដែលឱ្យរូបគេលក់តម្លៃសរុប ៨០ដុល្លារ ត្រឡប់មកវិញឱ្យទាន់ពេលវេលា នៅពេលដែលរូបគេបញ្ឈប់ធ្វើការងារឱ្យក្រុមហ៊ុន។ ប៉ុន្តែ១០ថ្ងៃក្រោយមក រូបគេត្រូវបានដោះលែងវិញក្រោយមាន ការអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ដែលបានឃើញវីដេអូប្រពន្ធរបស់យុវជនខាងលើអំពាវនាវរកយុត្តិធម៌។

នៅក្នុងវីដេអូថ្មីនេះ យុវជនខាងលើ និងប្រពន្ធរបស់គេឈ្មោះ ឡន ចិន្តា បានថ្លែងអំណរគុណជាថ្មីដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖

 




ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh