CamNews

ព័ត៌មានជាតិ 

អគ្គិភ័យឆេះបំផ្លាញផ្ទះ​ប្រជាពលរដ្ឋ ២ខ្នងនៅ​ខណ្ឌឫស្សីកែវ អស់ទ្រព្យ​សម្បត្តិ​មួយ​ចំនួនធំ

(ភ្នំពេញ)៖ នៅវេលាម៉ោងជិត១២ ថ្ងៃត្រង់ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦ នេះ មានអគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងខ្ទេចគ្មានសល់  និងបានរីករាលដាលទៅផ្ទះប្រជាពលរដ្ឋមួយខ្នងទៀត ឆេះត្រឹមពាក់កណ្តាល។ ហេតុការណ៍គ្រោះថ្នាក់សង្គមមួយនេះ បានកើតឡើង ស្ថិតនៅជួរមាត់ទន្លេសង្កាត់ស្វាយប៉ា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភេទផ្ទះ ដែលឆេះខ្ទេចខ្ទីអស់គ្មានសល់ ជាប្រភេទផ្ទះឈឺលើថ្មក្រោម។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា មូលហេតុនៃការឆាបឆេះនេះ គឺបណ្តាលមកពី ទុសេ្សខ្សែភ្លើង។ សមត្ថកិច្ចបានបន្តថា ម្ចាស់ផ្ទះ មានមុខរបរ ជាអ្នកកិនប្រហិតត្រីលក់។

ហេតុការណ៍ខាងលើ មានការអន្តរាគមន៍ពីអាជ្ញាធរសង្កាត់ស្វាយប៉ា សមត្ថកិច្ច និងប្រជាការពារភូមិ យកបំពង់ពន្លត់អគ្គីភ័យ បានទាន់ពេលវេលា។ ទំហំនៃការខូចខាត នៅមិនទាន់មានការ​ បញ្ជាក់ច្បាស់លាស់នៅឡើយទេ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី



Tags: National news local news social news Cambodia Khmer Asia Phnom Penh