បន្ទាប់ពីតារាចំរៀង Se7en បានចាកចេញ ពីពិភពចំរៀងដើម្បីបំពេញកាតព្វកិច្ចរួចមក ពេល
នេះដល់ពេលប្រុសស្អាត Yesung សមាជិកក្រុម Super Junior ហើយ ។
Yesung បានប្រកាសថា គេនឹងចេញទៅបំរើការជាទាហ៊ានកាតព្វកិច្ច នៅថ្ងៃទី ៦ ខែ ឧសភា
ខាងមុខនេះហើយ ។ ផលិតកម្ម SM Entertainment បានចេញផ្សាយប្រាប់បញ្ជាក់ដល់អ្នកគាំ
ទ្រ និង ទស្សនិកជនថា Yesung និងចាកចេញនៅខែ ឧសភា ហើយនឹងចាប់ផ្តើមហ្វឹកហាត់
វគ្កបំប៉ន ចំនួន ៤ សប្តាហ៍ ហើយគេនឹងចេញទៅបំរើការជាទាហ៊ានកាតព្វកិច្ចរយៈពេល ២៣
ខែ ទើបបញ្ចប់កាតព្វកិច្ច ហើយអាចវិលត្រឡប់វិញបាន ។ Yesung បានសំដែងការអរគុណ
ដល់ទស្សនិកជន និង អ្នកគាំទ្រទាំងអស់ ដែលបានជ្រោមជ្រែង ផ្តល់កំលាំងចិត្តដល់គេក្នុង
រយៈពេល ៨ ឆ្នាំរបស់គេ ក្នុងក្រុម Super Junior កន្លងមក ៕
ដោយ ៖ លីលី
ប្រភព ៖ k14