ភ្នំពេញៈ ពិធីការិនីរាងតូចច្រឡឹង ប្រចាំនៅស្ថានីយទូរទស្សន៍ ស៊ីធីអិន កញ្ញា គង់ វង្សយ៉ាទី
ក្រោយពីចាប់ផ្តើម មានភាពលេចធ្លោ នៅក្នុងវិស័យសិល្បៈ ផ្នែកពិធីការិនីរួចមក គេសង្កេត
ឃើញ សន្ទុះកេរ្តិ៍ឈ្មោះ របស់នាង ហក់ឡើងគួរឲ្យកត់សម្គាល់ ប៉ុន្តែនៅក្នុងការរិះគន់យ៉ាង
ចាស់ដៃ ពីទស្សនិកជនលើ ការស្លៀកពាក់របស់នាង ក៏ច្រើនលើក ច្រើនសារដូចគ្នា ។ ជាក់
ស្ដែងកាលពីថ្មីៗ នេះនាងក៏ត្រូវបាន ទស្សនិកជន ធ្វើការរិះគន់ជាថ្មីម្តងទៀត ពីរឿងស្លៀក
ពាក់សិចស៊ី ជ្រុលហួសហេតុពេក ។
នៅក្នុងពិធីបុណ្យប្រពៃណីខ្មែរ គេតែងតែឃើញ វត្តមានស្ត្រីខ្មែរស្លៀក សម្លៀកបំពាក់ បែប
ស្រគត់ស្រគំ ស័កិ្តសមជានារីខ្មែរ ដោយមា នអាវប៉ាក់ហូលផាមួង ឬក៏ពាក់អាវសរ សំពត់
បិទជាដើម។ ប៉ុន្តែដោយឡែក ពិធីការិនី និងជាតារាសម្តែង កញ្ញា គង់ វង្សយ៉ាទី បែរជាត្រូវ
មហាជន ធ្វើការរិះគន់ ដោយមិនសំចៃមាត់ ទៅលើនាង ក្រោយពីនាងបានពាក់ អាវសវៀល
ក្លៀក ចូលវត្តរាប់បាត្រ ហើយត្រូវបានគេយករូបនោះមក បង្ហោះនៅលើ Facebook ។
ស្រីស្រស់ គង់ វង្សយ៉ាទី នាពេលកន្លងមកធ្លាប់ ត្រូវបានទស្សនិកជនធ្វើការរិះគន់ ទៅលើការ
ថតរូប អត់ពាក់អាវក្នុង ស្រាប់តែមិន ទាន់ស្ងប់ស្ងាត់ស្រួលបួលផង នាងក៏ទទួលបាន ការរិះ
គន់បន្តពី មួយទៅមួយទៀត ក្រោយពីនាង បានរំលេចរូបថត ពាក់អាវមិនសមរម្យ (អាវដៃតូច)
ចូលក្នុងទីធ្លាវត្ត ដោយមើលទៅហាក់មិនមែន ជាសុភាពនារីខ្មែរនោះទេ។ ម្យ៉ាងការស្លៀកពាក់
របស់នាង ក៏មិនដូចតារាស្រីដទៃផ្សេងទៀត ដែលគេគ្រង សម្លៀកបំពាក់ប្រពៃណី យ៉ាងសម
សួន ឆ្លុះបញ្ចាំងពីប្រពៃណីខ្មែរ ។
ប្រភពព័ត៌មានទម្លាយប្រាប់ថា នេះមិនមែនជាលើកទី១ទេ ដែលតារាស្រីរូបនេះ បង្ហាញពីភាព
សិចស៊ី និងការបង្ហោះរូបមិនពាក់អាវ ក្នុងការសម្ញែងភាព សិចស៊ីបង្អួតដើមទ្រូង ។ តែរូបថត
ពាក់អាវដៃតូចសិចស៊ី ចូលវត្តអារាម ដែលខុសពីប្រពៃណី នាពេលកន្លងមក ត្រូវគេគិតថា មិន
ធ្លាប់មាន សិល្បការិនីណាម្នាក់ ស្លៀកពាក់បែបនេះ ចូលវត្តដូចនាងឡើយ ។
ជាមួយគ្នានេះ ទស្សនិកជន ក៏បានផ្ញើរសារទៅដល់ តារាស្រីមួយដួងនេះថា “ មុននឹងសម្រេចចិត្ត
ចូល រួមកម្មវិធីណាមួយ គួរតែគិត មើលឲ្យច្បាស់ជា មុនសិនកុំឲ្យឆ្គងភ្នែក ទស្សនិកជន ដែល
សម្លឹងមើលនាង និងមានយុវវ័យមួយចំនួន ក៏យកជាគំរូក្នុងនាមជាអ្នកសិល្បៈ គួរណាស់តែធ្វើជា
គំរូល្អ ចូលរួមចំណែកលើកស្ទួយ ប្រពៃណីវប្បធម៌ខ្មែរ ឲ្យមានភាពលេចធ្លោកាន់តែខ្លាំង ” ។
LookingTODAY មិនទាន់អាចទាក់ទង ទៅស្រីស្អាតរូបនេះ ដើម្បីឲ្យនាងបកស្រាយ ពាក់ព័ន្ធបញ្ហា
នេះបានទេ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ នេះ ៕
ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល