CamNews

ព័ត៌មានជាតិ 

AngKor Beer និង Naga World ឧបត្ថម្ភស៊ន សៀវម៉ី ៩ពាន់ដុល្លារ

ភ្នំពេញ៖ លោក វ៉ាន់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ ជាតិអូឡាំពិក កម្ពុជា (NOCC) បានថ្លែងឲ្យដឹងថា ក្រុមសា្របៀអង្គរ (AngKorBeer) និងណាហ្គាវើល (Naga World) បានឧបត្ថម្ភជាទឹកប្រាក់ដើម្បីលើកទឹកចិត្តដល់កញ្ញាស៊ន សៀវម៉ីចំនួន៩ពាន់ដុល្លារ។

លោកបានមានប្រសាសន៍ នៅក្នុងសន្និសីទព័ត៌មាននៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤ថា ណាហ្គាវើលបានឧបត្ថម្ភប្រាក់លើកទឹកចិត្តចំនួន៣ពាន់ដុល្លារ ខណៈក្រុមហ៊ុនសា្របៀអង្គរ ឧបត្ថម្ភឲ្យ៦ពាន់ដុល្លារ។

ព្រមជាមួយគ្នានេះដែរ លោក ជា ចំរើន សកលវិទ្យាធិការ សាកលវិទ្យាល័យចំរើនពហុ បច្ចេកវិទ្យាក៏បានអបអរសាទរដល់កញ្ញា ស៊ន សៀវម៉ីផងដែរ ក្នុងគ្រា ដែលកញ្ញា ជាប់ចំណាត់ថ្នាក់លេខ១ផ្នែកតៃក្វាន់ដូនៅប្រទេសកូរ៉េ ក្នុងនោះ លោកបាន ផ្តល់រង្វាន់លើកទឹកចិត្តដល់រូបនាងចំនួន១លានរៀល។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់រង្វាន់លើកទឹកចិត្តដល់កញ្ញា ស៊ន សៀវម៉ី៣ម៉ឺនដុល្លារ ម៉ូតូមួយគ្រឿង កុំព្យូទ័រ អាយផេក និងប្រាក់ រង្វាន់ប្រចាំ១៥០០០ដុល្លារ និងផ្តល់អាហាររូបករណ៍រយៈពេល៤ឆ្នាំ៕

សម្ដេចតេជោ ហ៊ុន សែន ប្រគល់ប្រាក់រង្វាន់ ជិត៤ម៉ឺនដុល្លារ ដល់ ស៊ន សៀវម៉ី

- អាន ៖ សម្ដេចតេជោ ហ៊ុន សែន ប្រគល់ប្រាក់រង្វាន់ ជិត៤ម៉ឺនដុល្លារ ដល់ ស៊ន សៀវម៉ី

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh