CamNews

ព័ត៌មានជាតិ 

ប្រើល្បិច ចូលដូរលុយ និងរកទិញអង្ករ ម្ចាស់ផ្ទះភ្លេចខ្លួន លួចលុយ និងទ្រព្យសម្បត្ដិ

កណ្ដាល ៖ កម្លាំងនគរបាលឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល សហការជាមួយ កម្លាំង
នគរបាលខណ្ឌពោធិ៍សែនជ័យ បាន តាមនិងឈានទៅដល់ការ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ នៅ
ចំណុចរង្វង់មូលចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ក្រោយពីជនសង្ស័យរូបនេះ រួមជាមួយបក្ខពួក
របស់ខ្លួន ៤នាក់ផ្សេង ទៀត ក្នុង នោះស្រីពីរនាក់ បានចូលទៅធ្វើ   សកម្មភាពលួចលុយ របស់
ស្ដ្រីអាជីវករលក់ គ្រឿងទេស អស់ជាង២០០០ដុល្លារ កាលពី វេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃ
ទី១៤ ខែ សីហា ឆ្នាំ២០១៣ ស្ថិតនៅភូមិបែកចាន ឃុំ បែងចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។

យោងតាមមន្ដ្រីនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ជនសង្ស័យនិងបក្ខពួកមុន  ពេល ដែល
ចូលទៅលួចលុយរបស់ជនរង គ្រោះ គឺពួកវាបានប្រើរូបភាព ធ្វើពុតចូលទៅ ដូរលុយនិងសួររក
ទិញទំនិញដូចជា អង្ករ កាតទូរស័ព្ទ និងធុងទឹកកកជាដើមហើយនៅពេលម្ចាស់ផ្ទះភ្លេចខ្លួន និង
ជាប់រវល់ផងនោះក្រុមចោរក៏បានលួចយកលុយនៅក្នុងទូរដូរលុយឡើងជិះម៉ូតូគេចខ្លួនតែម្ដង។

សមត្ថកិច្ចបានរៀបរាប់ថា នៅវេលា ម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ ជន
សង្ស័យម្នាក់ បានជិះម៉ូតូចូល ទៅផ្ទះអាជីវករលក់គ្រឿងទេស   ឈ្មោះង៉ែត សូរីតា អាយុ២៨ឆ្នាំ
រស់នៅភូមិបែកចាន ឃុំ បែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាលដើម្បីដូរលុយដុល្លារ ចំនួន១០០
ដុល្លារ ។ នៅពេល ដែលកំពុង ដូរលុយនោះជនសង្ស័យបានសួរនាំជាច្រើនជាមួយជនរងគ្រោះ
ដូចជា សួររក ប្ដីនៅឯណា និងនិយាយលេងជាច្រើនផ្សេង ទៀត។ បន្ទាប់មកក្រោយពីដូរ លុយ
ត្រឹម៥០ ដុល្លារ ហើយជនសង្ស័យខាងលើក៏បានជិះម៉ូតូចេញបាត់ទៅលុះមួយសន្ទុះក្រោយមក
បាននាំបក្ខពួកសរុប ៥នាក់ក្នុងនោះស្រីពីរនាក់ ជិះម៉ូតូបីគ្រឿងម៉ាកស្កុបពីមួយគ្រឿង និងC125
ពីរគ្រឿង ។

សមត្ថកិច្ចបានបន្ដថា  ពេលមកដល់ផ្ទះ   ជនរងគ្រោះ  ពួកគេទាំង  ៥នាក់បានចូលរកទិញកាត
ទូរស័ព្ទ និងជនសង្ស័យខ្លះទៀត សួរ រកទិញ ធុងទឹកកក ដើម្បីឱ្យ ជនរងគ្រោះជា ម្ចាស់ផ្ទះរវល់
ហើយភ្លេចខ្លួន ទើបពួកវាលួច យកលុយនៅក្នុងទូរដូរលុយ ដែលមានលុយខ្មែរ ៤,៥លានរៀល
និងដុល្លារ ១០០០ដុល្លារ រួចហើយក៏ឡើងជិះម៉ូតូគេចខ្លួនតែម្ដងទៅ។

ស្ដ្រីរងគ្រោះនៅពេលដែលឃើញជន សង្ស័យកាន់ស្បោងខ្មៅ ឡើងជិះម៉ូតូយ៉ាង លឿនដូច្នេះក៏
សង្ស័យ ហើយស្រែកសួរនាំ ប៉ុន្ដែជនសង្ស័យទាំងនេះ ក៏ប្រញាប់ឡើងជិះ ម៉ូតូគេចខ្លួន ទើបស្ដ្រី
រងគ្រោះបានស្រែក ឆោឡោឮដល់ប្រជាពលរដ្ឋនៅក្បែរខាងព្រមទាំងសមត្ថកិច្ចផងនោះក៏បាន
ដេញតាមពីក្រោយ ហើយទាក់ទងមកកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ដើម្បីឱ្យជួយស្ទាក់
តាម រយៈការប្រាប់ពីមុខសញ្ញា ដែលគេចខ្លួនចូល មករាជធានីភ្នំពេញនោះ ។

ក្រោយពី   ទទួលសេចក្ដីរាយការណ៍ពី កម្លាំងសមត្ថកិច្ចស្រុកអង្គស្នួល  កម្លាំងនគរ បាលខណ្ឌ
ពោធិ៍សែនជ័យ បានចេញស្ទាក់ ហើយឈានទៅដល់ការ   ឃាត់ខ្លួនជនសង្ស័យ  ម្នាក់នៅរង្វង់
មូលចោមចៅ   សង្កាត់ចោមចៅ   ខណៈដែលជនសង្ស័យរូបនេះ កំពុងជិះម៉ូតូ ស្កុបពីពណ៌ខ្មៅ
ពាក់ស្លាកលេខ  ភ្នំពេញ 1BY-2130  តែម្នាក់ឯង រីឯបក្ខពួក៤នាក់ ផ្សេងទៀត ដែលជិះម៉ូតូម៉ាក
C125 ទាំង ពីរគ្រឿងនោះ គេចខ្លួនបាត់ ។

ក្រោយការសួរនាំ ជនសង្ស័យរូបនេះ ប្រាប់ថា រូបគេមានឈ្មោះពៅ ចំរើន អាយុ ២៨ឆ្នាំ រស់នៅ
ភូមិវែង សង្កាត់ពញាពន់ ខណ្ឌ សែនសុខ ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបាន សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ រៀបចំចាត់ ចែងប្រគល់ឱ្យ
សមត្ថកិច្ច ស្រុកអង្គស្នួល ដែល ជាម្ចាស់ករណី យកទៅចាត់ការតាមផ្លូវ ច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News