CamNews

តារា 

ជុំ លីណូ ត្រៀមដឹកដៃ ឃិត​សំម៉ាលីស​ចេញទៅសម្ដែងនៅ​កាណាដា

ភ្នំពេញ៖ តារាចម្រៀងល្បី ឈ្មោះគួរសម របស់ខ្មែរក្នុងផលិតកម្ម Diamond ចំនួន២ដួង គឺ លោក ជុំ លី ណូ និង កញ្ញា ឃិត សំម៉ាលីស បច្ចុប្បន្ន ត្រូវបានប្រធានសមាគមន៍ខ្មែរ នៅកាណាដា មើលឃើញ និងពេញចិត្ត ចំពោះសមត្ថភាពសិល្បៈរបស់អ្នកទាំងពីរ បានធានាយកពួកគេ ចេញទៅសម្តែងនៅទីនោះ ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក ឃុន ដេវិត ប្រធានសមាគមន៍ខ្មែរ នៅកាណាដា ដែលធ្លាប់បានធានា យកតារាស្រី-ប្រុស របស់ខ្មែរ ចេញទៅសម្តែង និងច្រៀងនៅលើ ទឹកដីប្រទេសមួយនេះ បានប្រាប់គេហទំព័រ LookingTODAY ឲ្យ ដឹងតាមរយៈ សារអេឡិចត្រូនិច នៅថ្ងៃនេះថា លោកបានធានា តារាចម្រៀង របស់ខ្មែរ៣រូប សម្រាប់ទៅសម្តែង នៅលើទឹកដីប្រទេស កាណាដា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៤ខាង មុខនេះ ដើម្បីសម្តែង ជូនបងប្អូនអាណិកជន ខ្មែរ រស់នៅទីនោះ បានរាំ លេងកំសាន្តសប្បាយ។

ប្រធានសមាគមន៍ខ្មែរ នៅកាណាដា រូបនេះ បានបន្តថា "ខ្ញុំបានធានា តារាចម្រៀងទាំង ៣រូប សម្រាប់ ចេញទៅចម្រៀង នៅកាណាដា នាថ្ងៃទី២ ខែសីហាក្នុងនោះ គឺមានលោក ជុំ លីណូ កញ្ញា ឃិត សំម៉ាលីស និង កញ្ញា ដាវី ដើម្បីចេញទៅសម្តែងរួមគ្នា ជាមួយតារាចម្រៀង នៅកាណាដា ជាច្រើននាក់ផ្សេងទៀត ក្នុងគោលបំណងស្វែងរកថវិកា ជួយដល់ជនទីទ័លក្រ នៅតាមតំបន់ជនបទ ក្នុងប្រទេសខ្មែរ ..!"។
ផ្តល់សម្ភាសន៍ផ្តាច់មុខឲ្យ គេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០ ១៤នេះ លោក ជុំ លីណូ បាននិយាយថា "បាទ..បង ! ឥឡូវនេះ ខ្ញុំពិតជាទទួលបាន ការអញ្ជើញពី ប្រធានសមាគមន៍ខ្មែរ នៅកាណដា ដើម្បីឲ្យចេញទៅចម្រៀង និងសម្តែងនៅទីនោះ ដើមខែសីហា ខាងមុខនេះជាមួយ និងកញ្ញា ឃិត សំម៉ាលីស មែន"។

តារាចម្រៀងល្បីឈ្មោះ និងមានការគាំទ្រច្រើន ពីសំណាក់យុវវ័យលោក ជុំ លីណូ បានបន្តថា រាល់ថ្ងៃនេះលោកកំពុងតែរៀបចំ បំពេញឯកសារ និងបែបបទ ដាក់ទៅកាន់ស្ថានទូត បានប្រហែលជាង៦០ភាគរយហើយ។ បើតាមគម្រោង ហើយជាប់ការសម្ភាសន៍ លោក លីណូ និង ដឹកដៃកញ្ញា ឃិត សំម៉ាលី ស ចេញទៅច្រៀង នៅប្រទេសកាណាដា នាដើមខែសីហា ខាងមុខនេះ ព្រមជាមួយតារាច្រៀងស្រីក្នុងភោជនីយដ្ឋាន រាត្រីមួយដួងទៀត។

ជាមួយគ្នានេះ លោក ជុំ លីណូ បានសង្ឃឹមថា នឹងទទួលបានការគាំទ្រ និងជោគជ័យ ពីការសម្តែងនៅប្រទេសកាណាដា ខណៈលោកនឹងខំប្រឹងឲ្យអស់ ពីសមត្ថភាព ដើម្បីសម្តែងជួនបងប្អូន អាណិកជនខ្មែរ នៅទីនោះ រាំលេងកំសាន្ត សប្បាយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news