CamNews

តារា 

១០០០០ នាក់ចូលរួមការ ប្រគុំតន្រ្តីរបស់ INFINITE

ក្រុមចម្រៀង INFINITE កាលពីពេលថ្មីៗនេះទើបបានធ្វើការប្រគុំតន្រ្តី Mini មួយនៅជប៉ុនដែល
ទទួលបានការគាំទ្រជាច្រើនពីសំណាក់ប្រិយមិត្ត ហើយការប្រគុំតន្ត្រីនេះគឺដើម្បីផ្សព្វផ្សាយនូវ
អាលប៊ុមថ្មីទី ៣ របស់គេដែលមានចំណងជើងថា She's Back។

ការប្រគុំតន្រ្តីនេះបានធ្វើឡើងកាលពីថ្ងៃទី ២ កន្លងមកនេះដែលទទួលបានអ្នកចួលទស្សនាជាង
១ ម៉ឺននាក់ដែលក្រុម INFINITE បានចេញច្រៀងចំនួន ៦ បទដែលផ្ដើមដោយបទចម្រៀងថ្មីដែល
មានចំណងជើងថា She's Back។

ហើយជាមួយគ្នានេះនៅក្រោយឆាកសម្ដែងគេសង្កេតឃើញមានក្រុមអ្នកគាំទ្របាននាំយកមក
នូវបាច់ផ្ដាក៏ដូចជានំខេក ដើម្បីអបអរពិធីបុណ្យខួបកំណើតរូមរបស់សមាជិក INFINITE ២ រូបគឺ
Sungjong  និង Sungyeol ដែលក្រុមអ្នកគាំទ្របានច្រៀងបទចម្រៀងខួបកំណើតជូនពួកគេទាំង
២ រូបផងដែរ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Allkpop


Tags: infinite kpop