CamNews

កីឡា 

ក្លឹបទាំង 10 ដែលទទួលបានប្រាក់ចំណូលច្រើនជាងគេក្នុងឆ្នាំ2011

យោងទៅតាមរបាយការណ៍ប្រចាំឆ្នាំ 2011 របស់ Deloitte បានអោយដឹងថា ចំណូលបាល់ទាត់របស់ Spanish បាននាំមុខ ក្លឹបបាល់ទាត់របស់ England នៅឆ្នាំ 2010 និង2011។
ប្រភពប្រាក់ចំណូលសំខាន់ៗដែលទទួលបានមាន៣ដូចជា៖
- ការលក់សំបុត្រចូលទស្សនា
- ការផ្សាយរបស់ទូរទស្សន៍
- ផ្សាយពាណិជ្ជកម្មរបស់បណ្តាក្រុមហ៊ុនឧបត្តម្ភ
ខាងក្រោមនេះជាឈ្មោះក្លឹបដែលទទួលបានប្រាក់ចំណូលច្រើនជាងគេ៖


1. Real Madrid បានធ្វើអោយប្រាក់ចំណូលប្រចាំឆ្នាំចុងក្រោយនេះ មានការកើនឡើង ចាប់ពីឆ្នាំ 2007 មកម៉្លេះ។ ក្នុងឆ្នាំ 2010-11 ប្រាក់ចំណូលរបស់ Real Madrid បានរហូតដល់ 9.6%។

2. Barcelona ទទួលបានប្រាក់ចំណូលចំនួន � 83.7million ស្មើនឹង 13% ក្នុងឆ្នាំ 2010-11 បើធៀបទៅនឹងឆ្នាំ 2009-10 ទទួលបាន � 48.3million។

3. ស្របជាមួយគ្នានេះផងដែរ Manchester United ដែលជាក្រុមមួយដែលធ្លាប់តែល្បី ក្នុងវិស័យបាល់ទាត់របស់អង់គ្លេសបានធ្លាក់មកដល់លេខ3។ ហើយទទួលបានប្រាក់ ចំណូលត្រឹមតែ � 17.2 million ស្មើនឹង 4.9% តែប៉ុណ្ណោះ។


4. Bayern Munich ចំណូលក្នុងឆ្នាំ 2010-11 មានការធ្លាក់ចុះ � 1.6 million ស្មើនឹង 0.5% បើធៀបទៅនឹងប្រាក់ចំណូលឆ្នាំ 2009-2010។

5. កាំភ្លើងធំ Arsenal ចំណូលក្នុងឆ្នាំ 2010-11 មានការកើនឡើង � 23 million ស្មើនឹង 8.6% បើធៀបទៅនឹងឆ្នាំ 2009-10។


6. តោខៀវ Chealsea ក្នុងឆ្នាំ 2009-10 ទទួលបានចំណូល � 255.9 million អ្នកដឹកនាំក្លឹប Chealsea បានមានប្រសាសន៍ថា ប្រភពចំណូលរបស់ Chealsea ប្រចាំឆ្នាំ 2010-11 គឺបានមកពីការផ្សាយបន្តផ្ទាល់ទូរទស្សន៍ច្រើនជាងគេ។ ប៉ុន្តែយ៉ាងណាក្តីចំណូល របស់ Chealsea ក៏នៅតែធ្លាក់ចុះដល់ � 16.9 million ស្មើនឹង 2.4% បើធៀបទៅនឹងឆ្នាំ2009-10។

7. AC Milian ជាក្លឹបដែលទទួលបានប្រាក់ចំណូលច្រើនជាងគេក្នុងចំណោមក្លឹបទាំងអស់ ក្នុងប្រទេសអ៊ីតាលី។ ឆ្នាំ 2010-11 នេះទទួលបានប្រាកចំណូល � 235.1 million មានការធ្លាក់ចុះ 3.6% បើធៀបទៅនឹងឆ្នាំ 2009-10 ដែលទទួលបានចំណូល � 244 million។


8. Inter ឆ្នាំ 2010-11 ទទួលបានប្រាក់ចំណូល � 211.4 million ស្មើនឹង 6% បើធៀបទៅនឹង ឆ្នាំ 2009-10 គឺមានការថយចុះ។

9. Liverpool ឆ្នាំ 2010-11 រដូវកាលដំបូង គឺមិនទទួលបានការផ្សាយបន្តផ្ទាល់ពីបណ្តា ទូរទស្សន៍ ដូចនេះបានធ្វើអោយប្រាក់ចំណូលរបស់ Liverpool មានការថយចុះ 9%។

10. Schalke 04 ក្នុងឆ្នាំ 2010-11 ទទួលបានចំណូល � 202.4million ស្មើនឹង 45% បើធៀបទៅនឹងឆ្នាំ2009-10។

ដោយ៖ រ័ត្ន

Tags: