តារាសំដែងហូលីវូដនីមួយៗ តែងតែមានប្រវត្តិតស៊ូ ជាច្រើន ទំរាំតែបានក្លាយជាតារាសំដែង
ល្បីម្នាក់ ។ ដូចនេះហើយទើប Camnews សុំលើកយក ប្រវត្តិការងាររបស់ តារាហូលីវូដល្បី
មួយចំនួន យកមកជូនទស្សនិកជន ទស្សនាកំសាន្តទុកគ្រាន់ជាមេរៀន កុំអោយបោះបង់ក្តី
សង្ឃឹម ។
-Jennifer Aniston មុនពេលដែលនាង បានសំដែងជាតួ Rachel នៅក្នុងរឿង Friend ដ៏ល្បីនោះ
នាងធ្លាប់ធ្វើជា បុគ្គលិកអនាម័យ លាងបង្គន់ម្នាក់ ។
-Tom Cruise ធ្លាប់ធ្វើជាអ្នកកាន់វាលី អោយភ្ញៀវនៅសណ្ឋាគារ ហើយប៊ិះ តែនឹងក្លាយជាអាចារ្យ
ទៅហើយ ។
-Hugh Jackman (X-Man) ធ្លាប់ធ្វើជាបុគ្គលិកនៅ 7-Eleven ក្រោយមកក៏ត្រូវដេញចោល ដោយ
សារតែនិយាយជាមួយ ភ្ញៀវច្រើនពេក ។
-Megan Fox ធ្លាប់ធ្វើការនៅហាងលក់ ទឹកផ្លែឈើក្រឡុក ដែលនាងត្រូវពាក់សំលៀកពាក់ រាង
ចេកដើម្បីលក់ ។
-Miley Cyrus ធ្លាប់ធើ្វជាអ្នកស៊ីឈ្នួល សំអាតតាមផ្ទះផងដែរ មុនពេលនាងល្បី ដែលក្រុមហ៊ុន
នោះឈ្មោះថា Sparkless Cleaning Service ។
-Brad Pitt ធ្លាប់ធ្វើការនៅភោជនីយដ្ឋានមួយឈ្មោះ El Pollo Loco ធ្វើជាអ្នកតែងខ្លួនជាមាន់ដ៏ធំ
ដើម្បីផ្សព្វផ្សាយ ម្ហូបមាន់ពិសេសរបស់ហាងនោះ ។
-Lady Gaga ធ្លាប់ធ្វើជា អ្នករត់តុ នៅភោជនីយដ្ឋានមួយឈ្មោះថា NYC Dinner ៕
ដោយ ៖ លីលី
ប្រភព ៖ eonline