CamNews

តារា 

Angelina Jolie បង្ហាញខ្លួនជាលើកដំបូង ក្រោយបែកធ្លាយដំណឹងថា អតីតស្វាមីមានគូស្នេហ៍ថ្មី

ហូលីវូដ ៖ ខាងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានចុះផ្សាយថា Brad Pitt កំពុងតែមានស្នេហាស្ងាត់ជាមួយនិងនាង Charlize Theron អស់រយៈពេលជាងមួយខែមកហើយ ។ ដំណឹងមួយនេះបានធ្វើឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍មែនទែន ជាពិសេសគឺសំដៅទៅលើអារម្មណ៍របស់នាង Angelina Jolie ដែលជាអតីតភរិយារបស់លោក Brad Pitt ។ 


កាលពីថ្ងៃទី ២០ ខែមករា កន្លងទៅនេះ តារាសម្តែងស្រីរូបនេះបានបង្ហាញខ្លួនជាលើកដំបូងជាមួយនិងកូនប្រុស ក្រោយពីព័ត៌មានរបស់ Brad Pitt និងនាង Charlize Theron បានចុះផ្សាយ ។ ប៉ុន្តែមើលទៅ Angelina Jolie ហាក់បីដូចជាមិនបានខ្វល់ខ្វាយ និងមិនបាននិយាយអ្វីទាក់ទងនិងស្នេហាថ្មីរបស់ Brad ឡើយ ។ 
ប្រភពដដែលបានបន្តទៀតថា ការបង្ហាញខ្លួនលើកនេះ នាង Angelina Jolie ហាក់មានសម្រស់ស្រស់ស្អាតជាងមុន និងមានសាច់មានឈាមជាងមុនថែមទៀតផង ៕






ប្រែសម្រួល ៖​ គន្ធា

ប្រភព ៖ kenh14


Tags: Angelina Jolie Pax Thien Brad Pitt