CamNews

តារា 

លីលី ភ័យអរៗ ពេលទៅ អូស្ត្រាលី​លើក​ដំបូង

ភ្នំពេញៈ នៅក្នុងរយៈពេលប៉ុន្មានខែ មុនឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិខ្មែរមកដល់ គេសង្កេតឃើញ វត្តមានអ្នកសិល្បៈជាច្រើន បាននាំគ្នាចេញទៅសម្តែង និងកើបលុយ នៅក្រៅប្រទេស ជាបន្តបន្ទាប់ ។ ទន្ទឹមជាមួយគ្នា សូម្បីតែតារាស្រីពន្លកថ្មីរូបស្រស់ កញ្ញា លីលី ក៏ត្រូវបានខាង Sponsor នៅក្រៅប្រទេសទាក់ទង ហៅនាងចេញទៅសម្តែង នៅអូស្ត្រាលីដោយការចេញទៅសម្តែង ជាលើកដំបូងនេះ បានធ្វើឲ្យនាង មានអារម្មណ៍ភ័យផង អរផង និងរំពឹងថាអាចទទួល បានជោគជ័យ ដូចតារាដទៃ ។

កាលពីថ្ងៃ២ ខែមេសា ម្សិលមិញនេះ គេបានឃើញវត្តមាន តារាប្រុសស្រីល្បីឈ្មោះ កញ្ញា លីលី នាយក្រិន អ្នកនាង សំ ប៉ូលីដា និង សិល្បករ-សិល្បការិនី សាច់ញាតិជាច្រើន បានបង្ហាញវត្តមាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងគោលបំណងជូនដំណើរ តារាប្រុសស្រីទាំងបីដួងនេះ ចេញទៅសម្តែង នៅលើទឹកដីអូស្ត្រាលី ។ សម្រាប់ការចេញទៅសម្តែង លើកនេះ ត្រូវបាន កញ្ញា លីលី បង្ហើបប្រាប់ LookingTODAY ពីអារម្មណ៍ផ្ទាល់ខ្លួនរបស់នាង មុនពេលធ្វើដំណើរថា "នេះជាលើកទី១ ហើយដែលខ្ញុំបានចេញទៅ សម្តែងជាលក្ខណៈ ផ្លូវការបែបនេះ ខ្ញុំពិតជាមានអារម្មណ៍ថាភ័យអរ ៗ ម៉េចមិនដឹងទេបង…!" ។

ស្រីស្អាតច្រមុះស្រួច ទម្រង់មុខពងក្រពើ កញ្ញា លីលី បានប្រាប់ទៀតថា កន្លងមកនាងធ្លាប់តែ ជិះយន្តហោះចេញ ទៅដើរលេងនៅក្រៅប្រទេស តែនាងមិនធ្លាប់បានចេញទៅសម្តែង រយៈពេលយូ ដូចពេលនេះទេ ដោយសារតែកន្លងមកនាង មិនហ៊ានទទួល ទើបតែពេលនេះនាងដាក់ចិត្ត ទទួលការងារទៅសម្ដែងនៅក្រៅប្រទេស ។ មុនថ្ងៃធ្វើដំណើរ នាងក៏បានត្រៀមខ្លួន និងត្រៀមបទចម្រៀងជាច្រើន សម្រាប់បម្រើអារម្មណ៍បងប្អូន រស់នៅឯនាយសមុទ្រ ។ "តែសម្រាប់បេះដូង ពេលនេះ ហាក់លោតញាប់ខុសធម្មតា ទំនងជារំភើបចិត្តខ្លាំងហើយខ្ញុំ ជារឿងធម្មតា ជារឿងដំបូង អ្នកណាក៏មាន អារម្មណ៍បែបនេះ ដូចគ្នាមែនអត់? "។ លីលីបញ្ជាក់បន្ថែម។

យ៉ាងណាក៏ដោយ លីលី បានបញ្ជាក់ថាសម្រាប់ ភាពជោគជ័យនោះ នាងនៅមិនទាន់ហ៊ាន សន្និដ្ឋាននៅឡើយទេ គឺរង់ចាំ ត្រឡប់មកវិញ ទើបនាងហ៊ាននិយាយ ព្រោះនាងមិនធ្លាប់ទៅ ហើយក៏មិនមានបទពិសោធន៍ ច្រើនដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news