CamNews

កីឡាជាតិ 

ពានរង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុនសែន ឆ្នាំ 2012 បានទៅលើក្រុមព្រះខ័នរាជ្យ

កាលពីថ្ងៃអាទិត្យទី 12 ខែ កុម្ភៈ ឆ្នាំ 2012 កន្លងទៅនេះ នៅឯពហុកីឡាដ្ឋាន ជាតិអូឡាំពិក មានការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់បាល់ទាត់ សម្តេចតេជោ ហ៊ុនសែន ឆ្នាំ 2012 ដែលមានក្រុម ព្រះខ័នរាជ្យ ជាមួយនឹង ក្រុមណាហ្គាខប។ នៅថ្ងៃនោះដែរក៏មាន ការចូលរួមពីសំណាក់ប្រិយមិត្តស្នេហាវិស័្សយបាល់ទាត់ យ៉ាងច្រើនកុះករផងដែរ។ នៅវគ្គទី1 ណាហ្គាខប និងព្រះខ័នរាជ្យរកគ្រាប់បាល់បាន 1 ទល់នឹង 1។ ចូលដល់វគ្គទី2 ក្រុមទាំង2 ខិតខំសម្រុក ប៉ុន្តែដោយសារតែម្ខាងៗសុទ្ធតែជាជើងខ្លាំង ចប់វគ្គទី2 នៅតែ 1 ទល់នឹង 1 ដដែល។ អាជ្ញាកណ្តាល បានបន្ថែមម៉ោង 15នាទី ការជិតនឹងចប់ទៅហើយ ក្រុមព្រះខ័រាជ្យ មានឱកាសស៊ុតបញ្ចូលគ្រាប់បាន1 គ្រាប់ធ្វើអោយ ក្រុមព្រះខ័នរាជ្យក្លាយទៅជាម្ចាស់ ពានរង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុនសែន ឆ្នាំ 2012។
គូសបញ្ជាក់ផងដែរថា កាលពីឆ្នាំទៅមិញ ក្រុមព្រះខ័នរាជ្យ ក៏ធ្លាប់ជាម្ចាស់ពានរង្វាន់ បាល់ទាត់សម្តេចតេជោ ហ៊ុនសែន ឆ្នាំ 2011 ផងដែរ។ មកដល់ឆ្នាំថ្មី 2012នេះ ក្រុមព្រះខ័នរាជ្យនៅតែរក្សាដំណែងរបស់ខ្លួនដដែល។
ខាងក្រោមនេះជារូបភាព ក្រុមព្រះខ័នរាជ្យពេលទទួលពានរង្វាន់ បាល់ទាត់សម្តេចតេជោ ហ៊ុនសែន ឆ្នាំ 2012។



ដោយ៖ រ័ត្ន

Tags: