CamNews

តារា 

សុន ស្រីពេជ្រ ទំនេរពេក ទើបធ្លាក់ខ្លួនឈឺ..!

ភ្នំពេញ៖  តារាចម្រៀងល្បីល្បាញ លើបទចម្រៀងប្រជាប្រិយ សុន ស្រីពេជ្រ ដែលទស្សនិក
ជន ប្រៀបប្រដូចទៅនឹង សារិកាក្នុងទ្រុង ព្រោះនាងហាក់ជាប់ ចំណងគ្រួសារ មិនអាចស្រាយ
បាន ត្រូវដើរតាមគន្លង ឪពុកម្ដាយរៀបចំ និងឃ្លាំងមើល មិនអាចធ្វើអ្វី ស្រេចតែអំពើចិត្តបាន
៉ទេ ។ សុន ស្រីពេជ្រ ត្រូវបានគេសំគាល់ឃើញថា នាងមិនមានព័ត៌មាន អាស្រូវស្នេហ៍បែក
សាយភាយឡើយ ក្រៅពីមានស្នេហ៍ជាមួយ និស្សិតពេទ្យម្នាក់ ក្រោយមកក៏ រលាយសាបសូន្យ
បន្ទាប់ពីនិស្សិតពេទ្យនោះ បានរៀបការចោលនាង ទុកឲ្យនាង សប្បាយរីករាយបន្តទៀត លើ
វិថីសិល្បៈ រកលុយដោះបំណុលគ្រួសារ ។

តារាចម្រៀងស្រីល្បី សុន ស្រីពេជ្រ ក៏រងព្យុះភ្លៀងព័ត៌មាន មិនល្អមួយចំនួន ដូចជានាងត្រូវគេ
យល់ច្រឡំថា រងការបាញ់ប្រហារនៅកំពង់ចាម តែគ្រាន់ជាព័ត៌មាន គ្មានមូលដ្ឋាលច្បាស់លាស់
មិនអាចយកជាការបាន។ តែក្រោយមកនាង ត្រូវលួចប្រមាញ់រូបភាពបានដោយ LookingTODAY
ខណៈនាងកំពុងដើរផ្សារទំនើប និងលេងខ្លួនអស់ស្ទះ ស្ទាវសុំខ្មាស...។

ថ្មីៗនេះ សុន ស្រីពេជ្រ បានទទួលរង ព័ត៌មានថ្មីមួយទៀត ត្រូវបានអ្នកជិតខាង និយាយថា
កំពុងតែធ្លាក់ខ្លួន ឈឺធ្ងន់សំងំក្នុងផ្ទះ ព្យួរសេរ៉ូម និងស្រកសាច់យ៉ាងចម្លែក គួរឲ្យបារម្ភ ។ ស្រាប់
តែមិនទាន់បាត់ ពាក្យនិយាយផង សុន ស្រីពេជ្រ បានបង្ហោះរូបភាព ដេកព្យួរសេរ៉ូម គួរឲ្យ
អាណិតក្នុងផ្ទះ អមដោយអារម្មណ៍ សោកសៅយ៉ាងចំលែក។

កញ្ញា សុន ស្រីពេជ្រ តារាចម្រៀងល្បី មិនអាចទាក់ទងបានទេ ខណៈនាងបានបិទទូរស័ព្ទ ។
តែបងស្រីនាងបង្កើត កំពុងតែនៅឯបាណន់បាត់ដំបងវិញ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះ
ព័ត៌មាននេះ គាត់បាននិយាយប្រាប់ LookingTODAYថា "អត់មានទេ អូន.. តែចាំមួយភ្លេត ចាំ
បងខលទៅអ្នកភ្នំពេញបន្តិច..." ។

ក្រោយមកបងស្រី សុន ស្រីពេជ្រ បានខលមកវិញ រួចនិយាយថា "ខំតែភ័យ អាពេជ្រ មានឈឺ
ធ្ងន់ឯណា..? គ្រាន់តែវាហ្នឹងឲ្យតែទំនេរពេកឈឺហើយ ព្រោះវាគេងមិនលក់ហ្នឹង.. ទៅជាកើត
ខ្យល់ទេ ។ តែវាចុះស្គម ដោយសារសម្រករាងហ្នឹងណា.. តារាចម្រៀងមិនអាចមានសាច់ពេក
ទេ ព្រោះយើងមិនសូវខ្ពស់ផង...!" ។

ទោះជាមានការបកស្រាយ ពីសំណាក់បងស្រីរបស់ សុន ស្រីពេជ្រ តែមិនទាន់អស់សេចក្ដី
នៅឡើយទេ ព្រោះនាងហាក់មិនសូវ សប្បាយចិត្តទាល់តែសោះ ។ នាងហាក់ស្ងប់ស្ងាត់ នៅ
រដូវចូលវស្សានេះ សម្រាប់ខែក្ដៅខាងមុខនេះវិញ ប៉ុន្តែនាងត្រូវបានគេកក់លុយ ទៅច្រៀង
បណ្ដើរៗហើយ ៕

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment sok sreypich