CamNews

តារា 

ទឹម វត្តី ប្រុសប៉ាគីស្ថាន ប្រច័ណ្ឌ​ហួងហែង ពេលឃើញសិ្នទ្ធជាមួយ ប៊ឺរី

ភ្នំពេញ៖ ថ្វីត្បិតតែក្ដីស្នេហារវាង កញ្ញា ទឹម វត្តី និង តារាសម្ដែង ប៊ឺរី ប្រៀបបីដូចជាឆាកកំប្លែង និងធ្លាប់ទទួលបានការច្រានចោល ពីសំណាក់អ្នកទាំងពីរ ថាមិនមែនជាស្នេហា ពោលគឺត្រឹមលក្ខណៈមិត្តភាពយ៉ាងណាក្ដី ក៏គេសង្កេតឃើញបុរសម្នាក់ ជាជនជាតិប៉ាគឺស្ថាន ដែលតែងតែដើរប្រកៀកប្រកិតនឹង បង្ហាញម៉ូដ កញ្ញា ទឹម វត្តី ស្ទើរគ្រប់កម្មវិធីទាំងអស់នោះ បានសម្ដែងក្ដីបារម្ភ ព្រួយចិត្តស្ទើរប្រេះដើមទ្រូង ពេលឃើញ ទឹម វត្តី ស្និទ្ធស្នាលជាមួយ ប៊ឺរី ជាអតីតគូស្នេហ៍ ។

បើនិយាយពីភាពល្បីល្បាញ ក្នុងសិល្បៈ ទឹម វត្តី ហាក់ពុំសូវដូចជា បងស្រី គឺកញ្ញា ទឹម រដ្ឋា នោះទេ ទោះបីនាងស្រស់ស្អាតមួយបែបម្នាក់ក៏ដោយ ។ ជារឿយៗក្នុងពិភពសិល្បៈ ការអូសទាញសាច់ញាតិ ឲ្យចូលប្រឡូក មិនមែនជារឿងពិបាកទេ គ្រាន់តែពិបាកក្នុងទាញយក ភាពល្បីល្បាញប៉ុណ្ណោះ។ ថ្វីត្បិតតែរូបសម្បត្តិ ស្រស់ស្អាតដូចគ្នា តែសមត្ថភាពមិនដូចគ្នាទេ ដូចនេះនាំឲ្យការគាំទ្រនៅមានកម្រិត ចំពោះ ទឹម វត្តី ។

កន្លងមកទស្សនិកជនជាច្រើន បានដឹងឮថា នាងនិងតារាសម្ដែង ប៊ឺរី ជាគូស្នេហ៍នឹងគ្នា ដោយហេតុផលមិនចុះសម្រុងនឹងគ្នា ហើយក៏បានបែកបាក់គ្នាទីទៃ។ ក្រោយបែកស្នេហ៍តារាសម្ដែង កំលោះសង្ហាមក តារាសម្ដែងស្រីសិចស៊ី នាង ទឹម វត្តី បានងាកមកសាងស្នេហ៍ ជាមួយបុរសប៉ាគីស្ថានវិញម្ដង ក្រែងលោប្លែកមាត់ ដែលបុរសនេះ មានមុខមាត់ស្រស់សង្ហា មិនចាញ់តារាភាពយន្តឥណ្ឌា ប៉ុន្មាននោះទេ ។ ទឹម វត្តី ធ្លាប់បានបណ្ដើរជាសាធារណៈ ក្នុងកម្មវិធីមង្គលតារាសិល្បៈនានា យ៉ាងបើកចំហរ ដើម្បីបង្ហាញទស្សនិកជនថា នាងមិនមែនទំនេរទៀតទេ និងចង់បង្អួតគេឯងថា នាងក៏មានសង្សារ ជាជនបរទេសដែរ។

ថ្មីនេះតារាសម្ដែង បានទាំងកម្ពស់ និងសម្រស់ ទឹម វត្តី ដែលជាសមាជិកយ៉ាងសកម្ម ក្នុងក្រុមតារាបង្ហាញម៉ូដ Cambodia Super Model នឹងត្រៀមទៅសម្ដែង នៅប្រទេសអូស្ត្រាលី នាពេលឆាប់ៗនេះ ជាមួយតារាសម្ដែងដទៃ ក្នុងនោះក៏មានលោក ប៊ឺរី ម្នាក់ដែរ ។ ប៉ុន្តែ ទឹម វត្តី បានរអ៊ូប្រាប់មិត្តក្នុងសិល្បៈថា សង្សារជាបុរសប៉ាគីស្ថាននោះ ហាក់ប្រច័ណ្ឌហួងហែងនាងជាខ្លាំង ពេលខ្លះ ឲ្យតែដឹងថា នាងនៅក្បែរ ប៊ឺរី ទូរស័ព្ទ ទឹម វត្តី ប្រាកដជារោទិ៍ មិនឈប់ឈរទេ ។

តារាបង្ហាញម៉ូដល្បី តាមរយៈចំហាយកេរ្តិ៍ឈ្មោះ របស់បងស្រី កញ្ញា ទឹម វត្តី បាននិយាយប្រាប់មិត្តភក្តិ ក្នុងសិល្បៈទៀតថា គ្រាន់តែក្នុងស្រុកខ្មែរប្រចណ្ឌ ប៉ុណ្ណឹងទៅហើយ ចុះទំរាំទៅក្រៅស្រុកទៀត មិនដឹងយ៉ាងណាទេ? នាងដឹងថា គេស្រឡាញ់ខ្លាំង តែប្រច័ណ្ឌខ្លាំងពេក ក៏តានតឹងផ្លូវអារម្មណ៍ដែរ ។ ទឹម វត្តី និយាយទៀតថា មនុស្សដែលចែកផ្លូវគ្នាដើរហើយ មិនអាចត្រឡប់ក្រោយបានទេ ប៉ុន្តែសង្សារនាង ហាក់នៅតែមានអារម្មណ៍ខ្លាច នាងវិលត្រឡប់ក្រោយវិញ ជួបគ្នាជាមួយប៊ឺរី ។

សម្រាប់តារាសម្ដែង កញ្ញា ទឹម វត្តី មិនអាចធ្វើអ្វីផ្ដេសផ្ដាសទេ ពោលការងារ គឺការងារ គ្រាន់គេតម្រូវឲ្យសម្ដែងជាដៃគូនឹងគ្នាជាមួយប៊ឺរី គ្មានអ្វីផ្សេង ឬលើសពីនេះទេ ។ ម្យ៉ាងទៀតពេល ទឹម វត្តី ធ្វើការ មានមនុស្សម្នាច្រើនណាស់ មិនមែនពីរនាក់តទល់ឯណា ? នាងនឹងចាកចេញ ពីប្រទេសកម្ពុជាចុងខែមីនានេះ ហើយត្រឡប់មកវិញ នៅក្រោយចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងជាឱកាសកើបប្រាក់បានច្រើនផងដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news