CamNews

តារា 

តារាម៉ូដែល នាង Jung In Ah ស្លាប់ក្នុង​ឧប្ប​ទ្ទវហេតុ លោត​ឆ័ត្រ​យោង ត្រៀម​ថត​រឿង​ថ្មី

កូរ៉េ៖ ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥ នេះថា តារាម៉ូដែលរូបស្រស់ វ័យ៣៥ឆ្នាំនាង Jung In Ah បានស្លាប់ក្នុងឧប្បទ្ទវហេតុ លោតឆ័ត្រយោង ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា តារាម៉ូដែល Jung In Ah បានបាត់ខ្លួន ពេលលោតឆ័ត្រយោង កាលពីថ្ងៃទី១៣ ខែមិថុនា ពេលអាកាសធាតុ មិនអំណោយផល ក៏ជួបរឿងអកុសល បែបនេះតែម្តង ហើយសាកសពរបស់នាង ត្រូវបានរកឃើញ នៅថ្ងៃទី១៦ ខែមិថុនា ។ នេះបើតាមការសន្និដ្ឋាន បានឲ្យដឹងថា ឆ័ត្ររបស់នាងអាចមិនគ្រលាស់ ដូច្នេះនាងមិនអាចចុះនៅលើដីបាន ។

គួរបញ្ចាក់ថា តារាម៉ូដែល និងជាតារាសម្តែងនាង Jung In Ah ចំណាយពេលហាត់ លោតឆ័ត្រនេះជិត១ឆ្នាំមកហើយ ដើម្បីថតភាពយន្តថ្មី ដែលមានឈុតលោតឆ័ត្រ ហើយសកម្មភាពលោតឆ័ត្រ របស់នាងក៏ត្រូវបានថតបង្ហោះជារឿយៗផងដែរ ។

នាង Jung In Ah ដែលចាប់អាជីពដំបូង ជាតារាម៉ូដែល ត្រូវបានគេស្គាល់កាន់តែច្បាស់ តាមរយៈការបង្រៀន Yoga និង Pilates ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea