CamNews

តារា 

Psy ត្រូវបានគេរិះគន់ ចំពោះការជក់បារី

ថ្មីៗនេះ TMZ បានបង្ហោះរូបភាពរបស់ Psy ម្ចាស់បទចម្រៀង GangNam Style ដ៏ល្បីល្បាញ
ដែលរូបភាពនោះគឺបង្ហាញពីតារារូបនេះបានជក់បារីនៅពីមុខស្លាកហាមជក់បារីដែលរូបភាព
នេះត្រូវបានថតជាប់នៅទីក្រុង Toronto ប្រទេសកាណាដា។

ជាមួយគ្នានេះផងដែររូបភាពរបស់ Psy ក៏ត្រូវបានគេរិះគន់យ៉ាងចាស់ដៃផងដែរថាជនជាតិកូរ៉េ
ចូលចិត្តតែធ្វើអីខុសគេ ហាក់ដូចជាមិនឃើញមានស្លាកហាមជក់បារីនៅពីក្រោយខ្នង នេះបើ
តា Blogger ដ៏ល្បីគឺលោក Perez Hilton។

បញ្ហាទាំងនេះចំពោះ Psy គឺមិនជាបញ្ហាធំនោះទេព្រោះ Psy គេតែងតែមិនខ្វល់ពីពាក្យរិះគន់ពី
អ្នកដទៃ ប៉ុន្តែការប្រងើយកន្តើយនេះក៏វានាំអោយប្រិយមិត្តខ្មាស់គេខ្លាំងដែរ ចំណែកឯសារព័ត៌
មានបរទេសបានចុះផ្សាយថាសកម្មភាពអសកម្មរបស់ Psy ដូចជាផឹកស្រាលើឆាក ជកបារី នៅ
កន្លែងហាមឃាត់នេះគឺ បណ្ដាលមកពីគេល្បីឆាប់ពេក ហើយភ្លេចគិតដល់សាធារណៈជន តែ
យ៉ាងណារឿងហេតុបែបនេះកម្រនឹងមានកើតឡើងណាស់៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: psy kpop gangnam style