CamNews

កីឡាអន្តរជាតិ 

Mourinho ខ្លាចអាកាសធាតុនៅ Moscow

នៅរាត្រីយប់នេះ Champions League 16 ក្រុម ជើងទី1 ដែលមានការប្រកួតរវាង ក្រុម CSKA Moscow ម្ចាស់ផ្ទះ ជាមួយនឹងក្រុម Real Madrid ដែលជាភ្ញៀវ។
លោក Jose Mourinho គ្រូបង្វឹករបស់ Real Madrid មានការភ័យខ្លាចយ៉ាងខ្លាំងជាមួយ នឹងអាកាសធាតុដ៏ត្រជាក់ និងស្មៅសិប្បនិម្មិតក្នុងពហុកីឡានដ្ខាន Luzhniki នៅក្នុងទីក្រុង Moscow នៃប្រទេសរុស្សី។ ។
លោក Jose Mourinho បាននិយាយថា កីឡាកររបស់លោកអាចនឹងជួបបញ្ហា ព្រោះ អាកាសធាតុធ្លាក់មកដល់ -១០ អង្សាសេ។
អ្នកនាំពាក្យរបស់ក្រុម Real Madrid សញ្ជាតិ Portugal បាននិយាយផងដែរថា លោកមិនចូលចិត្តពហុកីឡាដ្ឋាន Luzhniki តាំងតែពី 2ឆ្នាំមុនមកម្ល៉េះ។ កីឡាករចូលចិត្ត លេងនៅលើស្មៅធម្មជាតិ មិនមែនស្មៅសិប្បនិមិ្មតនោះទេ។
លោក Jose Mourinho សង្ឃឹមថាក្រុម Real Madrid អាចនឹងឈ្នះ រឺក៏ស្មើតែប៉ុណ្ណោះ។ ក្រុម Real Madrid ត្រូវតែឈ្នះការប្រកួតយប់នេះ ដើម្បីឈានទៅរក 1 ភាគ 4 នៃជុំចុងក្រោយ។

ពហុកីឡាដ្ឋាន Luzhniki

ស្មៅក្នុងពហុកីឡាដ្ឋាន Luzhniki ត្រូវបានការពារដោយស្បោង
ដោយសារតែការធ្លាក់ព្រិល

ពហុកីឡាដ្ឋាន Luzhniki ធ្លាក់ទឹកកក

ដោយ៖ រ័ត្ន